ពាក្យ​សម្ដី​ចាក់​ដោត​មួយ​ឃ្លា​របស់​ឪពុក​ម្ដាយ អាច​ធ្វើ​ឱ្យ​កូន​ខូច​អនាគត

  • 2018-10-06 04:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អនាគត​របស់​កូនៗ​ត្រូវ​ពឹង​ផ្អែក​លើ​ទង្វើ និង​ពាក្យ​សម្ដី​របស់​ឪពុក​ម្ដាយ​ជា​ចាំបាច់។ ដូច្នេះ​មុន​នឹង​ប្រើ​ពាក្យ​សម្ដី​ទៅ​កាន់​កូន​ៗ គួរ​តែ​ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់ ព្រោះ​ស្រួល​មិន​ស្រួល​អាច​នាំ​ឱ្យ​កូន​បាក់​ទឹក​ចិត្ត ឬ​ខូច​អនាគត​ទៅ​ពេល​ក្រោយ។

ជាក់​ស្ដែង​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​បាន​ប្រៀប​ធៀប​ទង្វើ​២​យ៉ាង​របស់​ម្ដាយ ១​គឺ​ត្រឹម​តែ​ពាក្យ​សម្ដី​របស់​ម្ដាយ​មួយ​ឃ្លា "ឯង​ធ្វើ​ឱ្យ​ខូច​ហើយ ពិត​ជា​គ្មាន​បាន​ការ​សោះ​កូន​នេះ!" បាន​ធ្វើ​ឱ្យ​កូន​ប្រុស​បាក់​ទឹក​ចិត្ត​តាំង​ពី​នៅ​តូច រហូត​ដល់​ពេញ​វ័យ​ក៏​នៅ​ដក់​ជាប់​ក្នុង​ចិត្ត រី​ឯ​ទី​២ គឺ​ម្ដាយ​ចេះ​លើក​ទឹក​ចិត្ត​កូន ទោះ​បី​ធ្វើ​មិន​ទាន់​បាន​ល្អ តែ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា គេ​ត្រូវ​បាន​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​​ឱ្យ​តម្លៃ និង​មាន​ភាព​ក្លាហាន​ធ្វើ​អ្វី​ជា​ថ្មី​ម្ដង​ទៀត។

ចុចអាន៖ វិធី​សាស្ត្រ​ចិញ្ចឹម​កូន​តូច​ឱ្យ​​ឆ្លាត សុភាព​រាបសា មិន​ព្រហើន​កោងកាច

ប្រភព៖ fabiosa ប្រែ​សម្រួល៖ សរ សុគន្ធី