មកស្គាល់យុវជនបង្កើតគំនូរឌីជីថល​នារីខ្មែរដាក់បាត្រ​​ដ៏​ស្រស់​ស្អាត​មួយ​សន្លឹក​នេះ

  • 2018-10-06 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាពនារីខ្មែរស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដាក់បាត្រថ្ងៃបុណ្យភ្ជុំបិណ្ឌ យ៉ាងស្រស់ស្អាត ទាក់ចិត្តប្រិយមិត្តជាច្រើន ជាស្នាដៃសិល្បករគំនូរឌីជីថល និង Animator ឯករាជ្យ ឈ្មោះថា ឈួម រតនា។

យុវជន ឈួម រតនា

បច្ចុប្បន្នយុវជនរូបនេះកំពុងបម្រើការងារក្នុងក្រុម DirexPlay ដែលផលិត Game និងក្រាហ្វិច ទីតាំងនៅខេត្តសៀមរាប ហើយជាអ្នកច្នៃរូបគំនូរឌីជីថល ដែលមានស្នាដៃជាច្រើនបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ឈ្មោះថា Rathana Art ។ ក្នុង ទំព័រការងាររបស់ រតនា សម្បូររូបភាពឌីជីថល ជាមនុស្សស្រីស្រស់ស្អាតក្នុងឈុតប្លែកៗ ដូចនារីពីងពាង នារីរបាំអប្សរា និងរូបភាពទាក់ទាញភ្នែកជាច្រើនទៀត។

រូបភាព ឌីជីថល

រតនា មានវ័យ ២៦ ឆ្នាំ និងជាសហផលិតករក្នុងក្រុម DirexPlay បានរៀបរាប់ប្រាប់ឱ្យដឹងដែរថា តាមពិតរូបគេជានិស្សិតផ្នែកព័ត៌មានវិទ្យាទេ តែរូបគេមានចំណាប់អារម្មណ៍ខ្លាំងខាង​សិល្បៈ​គំនូរ​ច្រើនជាង ទើបបណ្តាលឱ្យមានគំនិតច្នៃរូបភាពគំនូរ ជាមួយឌីជីថល។

រូបភាព ឌីជីថល

សិល្បៈគំនូរជាស្នាដៃអាចកែច្នៃបន្ថែមបាន ទើបយុវជនរូបនេះ ប្រើប្រាស់ជំនាញឌីជីថល មកបង្កើតរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួនក្លាយជាមានកាយវិការរស់រវើក និងបង្កើតបរិយាកាសជុំវិញគំនូរកាន់មានសភាពពិតថែមទៀត។ ស្របពេលនឹងពិធីបុណ្យ ភ្ជុំបិណ្ឌផង ក៏មានគំនិតថាបង្កើតរូបភាពទាក់ទាញបែបបុរាណនេះឡើយ ដើម្បីចែកជូនដល់អ្នកគាំទ្រយកទៅដាក់ជា Wallpaper ឬក៏អាចទិញយកគំនូរនេះមកដាក់តាំងបានតាមប្រាថ្នា៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម