មកស្ដាប់ស្រីៗនិយាយ​រឿង​ទៅវត្តធ្វើបុណ្យ​រដូវ​ភ្ជុំ​នេះ (វីដេអូ)

  • 2018-09-27 02:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​បុណ្យ​ភ្ជុំ​មក​ដល់​ ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ប្រជា​ជន​ខ្មែរ​តែង​តែ​នាំ​គ្នា​ទៅ​វត្ត។ ក្នុង​ពេល​នោះ​ដែរ​យើង​សង្កេត​ឃើញ​ថា​ មាន​យុវវ័យ​ ជា​ពិសេស​ស្រី​ៗ​បាន​​ជួប​ជុំ​គ្នា​យក​ចង្ហាន់​ទៅ ប្រគេន​ព្រះ​សង្ឃ​នៅ​វត្ត​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​កាន់​ដូន​តា​ដែល​បាន​ចែក​ឋាន​ទៅ។

ក្នុង​នោះ​ផង​ដែរ​ កញ្ញា​ លីណា​ បាន​ប្រាប់​មក​កាន់​គេហទំព័រ​កញ្ញា​ថា ដើម្បី​បាន​មក​វត្ត​ជួប​ជុំ​ជាមួយ គ្រួសារ​កញ្ញា​​ត្រូវ​ខាន​ទៅ​រៀន​មួយ​ថ្ងៃ​​ ហើយ​កញ្ញា​ត្រូវ​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ដើម្បី​​រៀប​ចំ​ខ្លួន​តាម​ប្រពៃណី​ខ្មែរ​ដែល​ខ្លួន​ស្រលាញ់​មក​វត្ត​។​​

ចំពោះ​មុខ​ម្ហូប​វិញ​ កញ្ញា​ស្រី​ពេជ្រ​បាន​បញ្ជាក់​ប្រាប់​ថា​ កញ្ញា​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ដើម្បី​រៀប​ចំ​ធ្វើ​ម្ហូប ហើយ​កញ្ញា​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ​ដែល​មាន​ដូច​ជា​ ឆា​សណ្ដែក​គួរ និង​ខ​ពង​ទា​ ដែល​កញ្ញា​ប្រាប់​ថា​ ជា​ម្ហូប​ប្រចាំ​ត្រកូល​របស់​ខ្មែរ​យើង​ជា​ពិសេស​ពេល​ទៅ​វត្ត​តែ​ម្ដង​។

ដោយ​ឡែក​កញ្ញា​ ស្រី​មាន​វិញ​បាន​ប្រាប់​ថា​ រឿង​ម្ហូប​គឺ​ម៉ាក់​ជា​អ្នក​ចាត់​ចែង​អោយ​ ហើយ​កញ្ញា​មក​វត្ត​បាន​បួស​សួង​សូម​អោយ​ប្រលង​ជាប់​ថ្នាក់​ទី ១២​នៅ​ឆ្នាំ​ក្រោយ។

​​​​​​​​​​​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​រយៈ​ពេល​ ១៥ថ្ងៃ​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៥​ ខែ​កញ្ញា​ រហូត​ដល់ ថ្ងៃ​ទី​ ១០​ ខែ​តុលា ដែល​អ្នក​អាច​ស្វែង​រក​ពេល​វេលា​សាក​សម​ដើម្បី ជួប​ជុំ​គ្រួសារ​និង​មិត្តភ័ក្ដិ​យក​ចង្ហាន់​ទៅ​វត្ត​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ ហើយ​បួង​សួង​សូម​សេចក្ដី​សុខ​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​៕

អត្ថបទ៖ Khuon Sovanvatey