​មូល​​ហេតុ​​​សិស្ស​​ឆ្នើម​​លេខ​​មួយ​​​​​​​​​​​​​​​ទូទាំង​​ប្រទេស នៅ​តែ​​​​​​​​​​​​​ត្រូវ​បង់​​​ថ្លៃ​​​សិក្សា​ ​​​​​​​​​​​

  • 2018-09-17 04:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្អូនស្រី ថន រតនា មកពីវិទ្យាល័យ​ ហ៊ុន​​សែន ប៊ុន រ៉ានី​ ផ្សារដើមថ្កូវ ដែល​​ទើប​​​តែ​ក្លាយជាសិស្សឆ្នើមលេខ១ ​​​ទទួល​បាន​ពិន្ទុ​ ច្រើនជាងគេទូទាំងប្រទេស បន្ទាប់​​ពី​​​​ក្រសួង​​ប្រកាស​​លទ្ធផល​សារ​ជាថ្មី​។ បន្ទាប់​ពី​​បាន​ឮ​​​​​​​ដំណឹង​​នេះ ​​​​​រតនា ​មាន​​ការ​​រំភើប​​​យ៉ាង​​ខ្លាំង​​ ព្រោះ​​​​​​លទ្ធផល​​គឺ​​លើស​​ពី​​ការ​​រំពឹង​​ទុក​​របស់​​នាង​​ទៅ​​ទៀត។ កូន​​ស្រី​​​​អ្នក​​រត់​​ម៉ូតូ​​ឌុប​​​រូប​​នេះ​ បាន​​ប្រាប់​​មក​​កាន់​​​​វិបសាយ​​កញ្ញា​​​ថា "ភាគ​​​ច្រើន​​​​​នៅ​​ក្នុង​​ថ្នាក់​ ខ្ញុំ​​​តែង​​​ទទួល​បាន​​លេខ​​១​​សឹង​រាល់​​​ខែ ប៉ុន្តែ​​​ពេល​​ប្រឡង​​​ខ្ញុំ​​គិត​​ថា​​​​​​​ទទួល​បាន​និទ្ទេស​​Aធម្មតា​​ មិន​​នឹក​​ស្មាន​​​​​​ខ្លួន​ឯង​​អាច​​​​បាន​​លើស​​គេ​​ទូទាំង​​ប្រទេស​​បែប​នេះ​​​សោះ។​​​​​”

ចំណែក​​​​​ឪពុក​​របស់​​​ប្អូន​​ស្រី​​​វិញ រៀន​បាន​​ត្រឹម​​ថ្នាក់​ទី​៧ ​​ហើយ​​​​ម្តាយ​​ដែល​​ជា​​ស្រ្តី​មេផ្ទះ​​រៀន​បាន​​​ត្រឹម​​ថ្នាក់​​បឋម​​​ប៉ុណ្ណោះ ទើប​​ធ្វើ​​​​ឲ្យ​អ្នក​ទាំង​​​​ពីរ​មាន​មោទនភាព និង​​​​​សប្បាយ​​ចិត្ត​ហួស​​ថ្លែង​​ចំ​ពោះ​​កូន​​​​ស្រី​​របស់​​គាត់​​។

​​គួរ​​ឲ្យ​​ស្តាយ​​​ ដោយ​​សារ​​តែ​ជីវភាព​​ខ្វះ​​​ខាត​​​ គិត​​ថា​​ខ្លួន​​​​​​គ្មាន​​​លទ្ធភាព​​​​​​​​សម្រាប់​​​​ថ្លៃ​​​​សម្ភារ​​សិក្សា ​​​ធ្វើ​​ឲ្យ​​​​​​​​​ក្តី​​​ស្រមៃ​​​​​ក្លាយ​​ជា​​វេជ្ជបណ្ឌិត​​​ក៏​បាន​​​​​ផ្លាស់​​ប្តូរ​​​​ទៅ​ជា​ជ្រើស​រើស​​​​​មុខ​ជំនាញ​​​​សំណង់​​ស៊ីវិល​​វិញ ​ព្រម​​ទាំង​ខក​​ខាន​​​​​ឱកាស​​​រារែក​​មិន​​ហ៊ាន​​​​ដាក់​​​​​​​​​អាហារូបករណ៍​មុន​​ពេល​​​ប្រឡង​​​​បាក់​​ឌុប នៅ​សាកល​​វិទ្យាល័យ​​វិទ្យាសាស្ត្រ​​សុខាភិបាល (សាលា​ក្រហម)​ ​​​​ជា​​​មូល​​ហេតុ​​​​ដែល​​​​​​សិស្ស​​​ឆ្នើម​​លេខ​​​មួយ ​ត្រូ​វ​បង់​​ថ្លៃ​​សិក្សា​​ ទោះ​​​​​បី​​​ទទួល​បាន​និទ្ទេស​​ល្អ​ ​ពិ​ន្ទុ​​ខ្ពស់​​លើស​​គេ​​ក៏​​ដោយ​​​។ យ៉ាង​ណា​មិញ ​​​រហូត​​​មក​​​ទល់​​នឹង​​ពេល​នេះ យុវតី​ ថន រតនា​ ​មាន​តែ​​​​​​បន្ត​​​​ស្វែង​​រក​ជំនួយ​ពី​សប្បុរស​ជន ដើម្បី​​​​​សម្រេច​​​​បំណង​​ប្រាថ្នា​ ​​​ក្លាយ​ជា​​​​​វេជ្ជបណ្ឌិត ហើយ​​​នាង​​មិន​​អស់​​​សង្ឃឹម​​នោះ​ទេ។

​​​​​សិស្ស​​និទ្ទេស​​​A ​លំដាប់​​​​​​​​​ពិន្ទុ​​ ១០០.០០០ បាន​បង្ហើប​​ប្រាប់​​ទៀត​ថា " ​ត្បិត​តែ​​មិន​​​ទាន់​ច្បាស់​​​លាស់​​​១០០% ខ្ញុំ​​នៅ​តែ​​ជឿជាក់​​ថា មាន​​​​​​​សប្បុរសជន​​មាន​​សណ្តាន​​ចិត្ត​ល្អ​ ជួយ​​ដល់​​រូប​​ខ្ញុំ​។​​​​​”​​​​​​​​​

​​​​​​​ប្រសិន​​បើ​​លោកអ្នកដែលមានបំណងឧបត្ថម្ភដល់ យុវតី ថន រតនា អាចទំនាក់ទំនងតាមលេខទូរស័ព្ទដៃប្អូនផ្ទាល់ គឺ 096 8286007។

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម