អ្នកគាំទ្រស្លឈាម ពេល Fan Bingbing ត្រូវវាយតម្លៃថាគ្មានទំនួលខុសត្រូវចំពោះសង្គម
- 2018-09-17 03:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រស្លឈាម ពេល Fan Bingbing ត្រូវវាយតម្លៃថាគ្មានទំនួលខុសត្រូវចំពោះសង្គម
បាត់ខ្លួនជាង៣ខែក្នុងសិល្បៈ តារាសម្ដែងស្រីល្បីឈ្មោះ Fan Bingbing ត្រូវគេសង្ស័យថា ក្រៅពីគេចពន្ធ នាងបានធ្វើអំពើទុច្ចរិតជាច្រើនទៀត។
មុននេះបន្តិច សកលវិទ្យាល័យប៉េកាំងរបស់ចិនបានបញ្ចេញរបាយការណ៍មួយស្ដីពី “ទំនួលខុសត្រូវរបស់តារាភាពយន្ត និងតារាទូរទស្សន៍ចំពោះសង្គម”។ តាមនោះដែរ មានតារាលំដាប់ A ជាងមួយរយរូបរួមមាន ឈិន ឡុង និង លី លានជាជាដើមត្រូវបានគេរួមបញ្ចូលដោយផ្អែកលើសកម្មភាពសប្បុរសធម៌របស់ពួកគេ។ នៅក្នុងរបាយការណ៍នេះ មានតែសិល្បករ៩រូបប៉ុណ្ណោះដែលទទួលបានពិន្ទុលើសពី៦០% និងក្លាយជាបុគ្គលគំរូសម្រាប់សង្គមធ្វើត្រាប់តាម។ របាយការណ៍ដដែលបានបង្ហាញថា តារាស្រីសម្បូររឿងអាស្រូវ Fan Bingbing បានជាប់លេខបាតតារាងដោយនាងទទួលបានសូន្យ ហើយត្រូវបានគេវាយតម្លៃថា គ្មានទំនួលខុសត្រូវចំពោះសង្គម។
របាយការណ៍នេះបានបង្កចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ជាពិសេសក្នុងចង្កោមអ្នកគាំទ្ររបស់តួរឿង “មហិច្ឆតាអ៊ូម៉ីនាង” ដោយពួកគេបានលើកឡើងថា មុនពេលមានហេតុការណ៍នាងគេចពន្ធកើតឡើង នាងតែងតែជាពលរដ្ឋល្អជានិច្ច ដោយឧស្សាហ៍ចូលរួមក្នុងកម្មវិធីជួយសង្គម និងបរិច្ចាគលុយយ៉ាងច្រើនដល់អ្នកក្រីក្រ តែពេលនេះនាងបែរជាឈរចុងគេទៅវិញ។ ពួកគេបានចោទសួរវិញថា សំអាងលើអ្វីបានវាយតម្លៃនាងអាក្រក់ដល់ថ្នាក់នេះ៕