មន្ត្រី​ជាន់​ខ្ពស់​ទម្លាយ​ថា Fan Bingbing គ្មាន​ថ្ងៃ​ត្រលប់​ចូល​សិល្បៈ​បាន អាជីព​ចប់​ត្រឹម​នេះ

  • 2018-09-11 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​នោះ ក្រុម​ហ៊ុន​ឈរ​ឈ្មោះ​ដោយ​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ទាំង​២​នៅ​ប៉េកាំង​ក៏​ត្រូវ​បិទទ្វារ​ធ្វើ​ឲ្យ​គេ​រឹត​តែ​សង្ស័យ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន ETToday បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សុំ​ជួប​ជាមួយ​មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់​ដើម្បី​ស៊ើបសួរ​ពី​ស្ថានភាព​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing លោក​​ក៏​បាន​ឲ្យ​ដឹង​ថា តាំង​ពី​ត្រូវ​ចាប់​ខ្លួន​មក នាង​មិន​ដែល​បាន​ត្រូវ​គេ​ដោះ​លែង​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ (គឺ​ត្រូវ​ឃុំ​ជាប់​រហូត)។ លោក​បាន​បន្ថែម​ថា៖ “លទ្ធផល​របស់ Fan Bingbing គឺ​អណោចអធ័ម​ខ្លាំង​ណាស់ អាជីព​របស់​នាង​ហាក់​ដូច​ជា​ចប់​ទាំង​ស្រុង​ហើយ នាង​មិន​អាច​វិល​ត្រលប់​ចូល​សិល្បៈ​វិញ​បាន​ទេ”.

ជាមួយ​គ្នា​នេះ​ដែរ ស្រី​ស្អាត​ខាង​លើ​មុន​ពេល​កើត​ហេតុការណ៍​នេះ​ឡើង គឺ​មាន​ក្រុមហ៊ុន​២​នៅ​ទីក្រុង​ប៉េកាំង។ យ៉ាងណាក្ដី នៅ​ពេល​អ្នក​កាសែត​ទៅ​ដល់​ការិយាល័យ​របស់​ក្រុមហ៊ុន​ទាំង​២​នេះ​គឺ​ត្រូវ​បាន​បិទទ្វារ​ចោល​ហើយ។ អ្នក​សំអាត និង​សន្តិសុខ​យាម​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​ដឹង​ថា​នេះ​ជា​ក្រុមហ៊ុន​របស់ Fan Bingbing អី​នោះ​ទេ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​កំឡុង​៥​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សន្និដ្ឋាន​ថា Fan Bingbing បាន​រក​ចំណូល​បាន ១​ពាន់​លាន​យាន់ (១៤៥​លាន​ដុល្លារ) តែ​បាន​គេច​ពន្ធ​អស់​រាប់​សិប​លាន​ដុល្លារ។ ដោយ​សារ​រឿង​រ៉ាវ​របស់​តួ​រឿង “ព្រះនាងយេយេ” មន្ទីរ​ពន្ធដា​ចិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​តារា​ល្បី​ឈ្មោះចំនួន​ជាង​១០០​នាក់​ពាក់ព័ន្ធ​នឹង​រឿង​គេច​ពន្ធ​នេះ៕

ក្រុមហ៊ុន​របស់ Fan Bingbing ត្រូវបិទទ្វារ
ក្រុមហ៊ុន​របស់ Fan Bingbing ត្រូវបិទទ្វារ
ក្រុមហ៊ុន​របស់ Fan Bingbing ត្រូវបិទទ្វារ
ក្រុមហ៊ុន​របស់ Fan Bingbing ត្រូវបិទទ្វារ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម