បើ​មនុស្ស​ស្រី​អស់​អី​ត្រូវ​និយាយហើយ ស្នេហា​​ក៏​ជិត​ឈាន​ដល់​ផ្លូវ​បញ្ចប់​ដែរ

  • 2018-09-12 14:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​នៅ​និយាយ​មាន​ន័យ​ថា​នៅ​ស្រលាញ់ និយាយ​កាន់​តែ​ច្រើន​មាន​ន័យ​ថា​មនោសញ្ចេតនា​កាន់​តែ​ជ្រៅ។ តែ​នៅ​ពេល​ដែល​គេ​ស្ងាត់​ហើយ អ្វី​ៗ​គ្រប់​យ៉ាង​លែង​មាន​ន័យ​ហើយ។

រូបតំណាង

តាំង​ពី​ដើម​ឡើយ មនុស្ស​ប្រុស​មិន​ចូលចិត្ត​មនុស្ស​ស្រី​និយាយ​ច្រើន​ទេ ជា​ពិសេស​និយាយ​ច្រើន​ពី​កំហុស​របស់​ពួក​គេ។ តែ​ពួក​គេ​មិន​ដឹង​ទេ​ថា​និយាយ​កាន់​តែ​ច្រើន មនោសញ្ចេតនា​របស់​នាង​ចំពោះ​ពួក​គេ​គឺ​កាន់​តែ​ច្រើន។

ក្នុង​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី​ត្រូវ​បែង​ចែក​ជា​២​ដំណាក់​កាល ដំណាក់​កាល​ទី​១​គឺ​និយាយ​ច្រើន ហើយ​ដំណាក់​កាល​ទី​២​គឺ​មិន​និយាយ​អ្វី​ទាំង​អស់។

ដំណាក់​កាល​នារី​មនុស្ស​ច្រើន គឺ​ជា​ពេល​ដែល​នាង​ស្រលាញ់​ជ្រាលជ្រៅ​បំផុត។ មនុស្ស​ស្រី​ស្រលាញ់​រឹត​តែ​ខ្លាំង និយាយ​កាន់​តែ​ច្រើន។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​នារី​គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ពាក្យ​សម្ដី។ តែ​បុរស​បែរ​ជា​មិន​យល់ ហើយ​គិត​ថា​វា​ជា​ការ​រំខាន​ទៅ​វិញ។

ដំណាក់​កាល​ដែល​មនុស្ស​ស្រី​និយាយ​តិច ឬ​ក៏​ស្ងាត់​តែ​ម្ដង​គឺ​មាន​ន័យ​ថា​ពួក​គេ​នឿយ​ហត់ អស់​កម្លាំង​ហើយ​ក៏​ជា​ពេល​ដែល​ទំនាក់ទំនង​មួយ​នេះ​ជិត​ឈាន​ដល់​ផ្លូវ​បញ្ចប់។

រូបតំណាង

មនុស្ស​ស្រី​រក្សា​ភាព​ស្ងៀមស្ងាត់​នឹង​ធ្វើ​ឲ្យ​បុរស​គិត​ថា​គេ​យល់​សាច់​ការ គេ​លែង​រំខាន​ទៀត​ហើយ។ តែ​មនុស្ស​ប្រុស​មិន​ដឹង​ទេ​ថា នៅ​ពេល​ដែល​គេ​ចេះ​ទប់​អារម្មណ៍​លែង​និយាយ​ហើយ គឺ​ជិត​ដល់​ពេល​មនុស្ស​ប្រុស​បាត់​បង់​នាង​ហើយ។

មនុស្ស​ស្រី​និយាយ​តែ​ពេល​តែ​ពេល​នាង​មាន​សង្ឃឹម​នឹង​ជឿជាក់​នឹង​ស្នេហា​របស់​គេ​តែ​ប៉ុណ្ណោះ។ នារី​លែង​និយាយ​នៅ​ពេល​នាង​អស់​កម្លាំង និង​អស់​ជំនឿ​នឹង​ស្នេហា​ដែល​គេ​ធ្លាប់​រំពឹង​ច្រើន។ ភាព​ស្ងៀមស្ងាត់​ស្មើ​នឹង​ការ​បញ្ចប់។ នារី​ស្ងប់ស្ងាត់​ប្រៀប​ដូច​សមុទ្រ ស្មាន​តែ​បាន​សុខ​ហើយ តែ​ការ​ពិត​ព្យុះ​ជិត​មក​ដល់​សោះ។

ដូច​នេះ មនុស្ស​ប្រុស​ទាំង​ឡាយ​អើយ បើ​ឃើញ​សង្សារ ឬ​ប្រពន្ធ​នៅ​និយាយ​ច្រើន នៅ​រអ៊ូរទាំ​មាន​ន័យ​ថា​នាង​នៅ​ស្រលាញ់ នៅ​មាន​មនោសញ្ចេតនា នៅ​ចង់​ដើរ​បន្ត​ជា​មួយ​អ្នក។ ដូច្នេះ​ហើយ​សូម​កុំ​ធ្វើ​ឲ្យ​នាង​ឈប់​និយាយ​អី៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម