កូនមិន​ទាន់​ធំ​ស្រួលបួល​​ផង គង់​​ ចាន់​​ស្រី​មុំ​ ត្រៀម​​ហាង​៣​​​​កន្លែង​​រួចស្រេច​ទុក​ឲ្យ​

  • 2018-09-06 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្តាយ​​​សម្រស់​​ក្មេង គង់ ចាន់​​ស្រីមុំ ក្រៅ​​ពី​​​​​​ទទួល​បាន​​ប្រជាប្រិយភាព​​​​​ក្នុង​​​​វិថី​សិល្បៈ​ហើយ​​ បើ​និយាយ​​ពី​​​​​មុខ​របរ​​ជួញ​ដូរ​​​វិញ ក៏​មាន​ភាព​​រលូន​​គួរ​​ឲ្យ​​កត់​​​សម្គាល់​ផង​​ដែរ។ ក្រោយ​​ពី​​សម្រាល​ នាង​តូច គឹម សីហ៍មរកត ហៅ​​​ ម៉ូម៉ូ មិន​​ទាន់​​បាន​​ប៉ុន្មាន​​ផង​ ប៉ុន្តែ​ ស្រីមុំ និង​​ស្វាមី ​​ពិត​ជា​ស្វះស្វែង​​ខ្លាំង​​ណាស់​ក្នុង​​​​ការ​លក់​​ដូរ​។ ប្តី​​ប្រពន្ធ​មួយ​​គូ​នេះ ​តែង​​​​​​​មាន​ការ​Live ផ្សព្វផ្សាយ​​​ពី​ផលិតផល​​របស់​ខ្លួន​​​ជា​​ញឹកញាប់ មិន​​​ថា​​​យប់​​ជ្រៅ​​ប៉ុណ្ណា​​​នោះ​ទេ ហើយ​បាន​និយាយ​​បញ្ជាក់ "ខ្ញុំ​​ទាំងពីរ​នាក់​​ត្រូវ​​តែ​​ខំ​ប្រឹង​​ប្រែង​​ដើម្បី​ទុក​​ឲ្យ​​​កូន កុំ​​ឲ្យ​​ពិបាក​​ទៅ​​ថ្ងៃ​​មុខ​។”

គឹម សីហ៍មរកត ហៅ​​​ ម៉ូម៉ូ

ម្ចាស់​​ជំនួញ​​​ស៊ីវិល័យ​​រូប​នេះ បាន​​បើក​​ហាង​​​​​ពីរ​កន្លែង​រូច​មក​ហើយ ​រួម​មាន​​​​ហាង​​​នាំ​ចូល​ផលិតផល​​​ថែរក្សា​ស្បែក​​​​និង​ហាង​​លក់​​សម្លៀកបំពាក់ ​​ដោយ​​​ដាក់​​ឈ្មោះ​​​ **ម៉ូម៉ូ** ជា​ម៉ាក​យីហោ​​​ផ្ទាល់​​ខ្លួន។ កាល​ពីពេលពេល​​ថ្មីៗ​នេះ​​ដែរ ប្រពន្ធ​​​​​​​​​​ **គឹម​​ សីហា** កំពុង​​​បើក​​ហាង​​​​លក់​​ម្ហូប​អាហារ​​បន្ថែម​​មួយ​​ទៀត​​​ឈ្មោះ​​​ថា **ម៉ូម៉ូ​ ហ្វូត​** ដែល​នឹង​​រួចរាល់​​​ក្នុងពេលឆាប់ៗខាងមុខ យោង​​តាម​ការ​​​បង្ហោះ​​នៅ​​លើ​​បណ្តាញ​​សង្គម​ហ្វេស​​បុក​​​​របស់​​នាង​។ ​​​​​​​​​​​​​​​

រូបភាព​៖ បណ្តាញ​​សង្គម​ហ្វេស​​បុក​​​​ គង់ ចាន់ស្រីមុំ

ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម