រឿង “ម្ចាស់​ព្រះអាទិត្យ” វៀតណាម​បង្អួត​តួ​ទាហាន​សាច់​ដុំ​៦​កង់​មិន​ចាញ់​ច្បាប់​ដើម

  • 2018-09-01 03:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​​ក្រៅ​ឆាក​ថ្មី​របស់​រឿង​ភាគ "Descendants of the Sun” របស់​វៀតណាម​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ក្នុង​ស្រុក​ចាប់​អារម្មណ៍​ជា​ខ្លាំង។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​កន្លង​ទៅ​នេះ ក្រុមការងារ​របស់​ខ្សែ​ភាពយន្ត​ភាគ “Descendants of the Sun” របស់​វៀតណាម​ទើប​តែ​បញ្ចេញ​រូបភាព​ក្រៅ​ឆាក​បន្ថែម​នៃ​សកម្មភាព​ថត​រឿង​របស់​ខ្លួន។ ចំណុច​ដែល​ដូច​គ្នា​រវាង​របស់​វៀតណាម និង​ច្បាស់​ដើម​របស់​កូរ៉េ​នោះ​គឺ​តួ​កងទ័ព​នៅ​ក្នុង​រឿង​គឺ​សុទ្ធ​តែ​មាន​សាច់​ដុំ​មាំទាំ ៦​កង់​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​រឿង​នេះ​ក៏​បញ្ចេញ​បន្ថែម​នៃ​រូបភាព​​ឈុត​ឆាក​ក្រឡាប់​ឡាន​របស់​តួឯក​ប្រុស​ស្រី​ផង​ដែរ ដែល​ឈុត​ឆាក​នេះ​មើល​ទៅ​គឺ​គ្រោះ​ថ្នាក់​មិន​ធម្មតា​ឡើយ។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ Trailer នៃ​រឿង​ក៏​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ទាក់ទាញ​ទស្សនិកជន​ឲ្យ​បាន​កាន់​តែ​ច្រើន។ តាម​ការ​ទម្លាយ​របស់​ប្រភព​នានា “ម្ចាស់​ព្រះអាទិត្យ” របស់​វៀតណាម​អាច​ចាក់ផ្សាយ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

រឿង “ម្ចាស់​ព្រះអាទិត្យ” របស់​កូរ៉េ
រឿង “ម្ចាស់​ព្រះអាទិត្យ” របស់​វៀតណាម

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម