រចនា រ៉ាវាឌី៖ ពេល​ទិញ​កាបូប ជៀសវាង​​៤​ចំណុច​នេះ​ទើប​ជ្រើសបាន​ម៉ូដ​មិន​ឆាប់​សាំ​ ស្ពាយ​បាន​យូ​រ មិន​ខាត​លុយ​ (វិដេអូ)

  • 2018-08-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដើរ​ទិញ​ទំនិញ​ អាច​និយាយ​បាន​ថា​ជា​ក្ដី​សុខ​មួយ​សម្រាប់​មនុស្ស​ស្រី​មួយ​មួយ​ចំនួន។​ ទំនិញ​ភាគ​ច្រើន​គឺ​ជា​ខោអាវ​ កាបូប​និង​ស្បែក​ជើង​នេះ​ឯង។​ ប៉ុន្តែ​ការ​ជ្រើស​រើស​ទិញ​ទំនិញ​ទាំង​នេះ​ក៏​ត្រូវ​មាន​តិចនិក​ផង​ដែរ​ ដើម្បី​ឲ្យ​ប្រើ​បាន​យូរ​មិន​សាំ​ និង​ចំណេញ​ថវិកា។​ ខាង​ក្រោម​នេះ​គឺ​ជា​បទ​ពិសោធន៍​ផ្ទាល់​ របស់​តារា​ស្រី​ ស្រស់​ស្អាត​ និង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ភាពយន្ត​ភាគ​ខ្មែរ​ បច្ចុប្បន្ន​ កញ្ញា​ រចនា​ រ៉ាវាឌី​ ទាក់​ទង​ទៅ​នឹង​ការ​ជ្រើស​រើស​ម៉ូដ​កាបូប​ដូច​នេះ​ថា៖ ​

ដោយ​សារ​តែ​នាង​ជា​តារា​សម្ដែង​ចាំ​បាច់​ត្រូវ​ប្រើ​កាបូប​ច្រើន​ចម្រុះ​ ម៉ូដ​ ដើម្បី​ធ្វើ​ការ​ សម្ដែង​ ឬ​កាន់​ចូល​ពិធី​ផ្សេង​ៗ ដូច្នេះ​នាង​ចង់​ចែក​រំលែក​បទ​ពិសោធន៍​ តិចនិក​៤​ ដែល​ត្រូវ​ចៀសវាង​ពេល​ទិញ​កាបូប​គឺ​៖

១.​ មុន​ពេល​ជ្រើស​រើស​កាបូប​មិន​គួរ​រើស​ម៉ូដ​ដែល​មាន​ក្បូ​ក្បាច់​ពេក​ទេ។​ ទី​មួយ​គឺ​វា​នឹង​ឆាប់​សាំ​ភ្នែក​ ម៉្យាង​ទៀត​ក្បាច់​ទាំង​នោះ​ធ្វើឲ្យ​មាន​ទម្ងន់​ធ្ងន់​ពិបាក​កាន់។​

២.​ ពុំ​គួរ​ជ្រើស​រើស​កាបូប​ដែល​មាន​សាច់​ភ្លឺ​ផ្លេក ទេ​ព្រោះ​អាច​នាំ​ឲ្យឹឆាប់​ចាប់​ភ្នែក​ ហើយ​ក៏​ឆាប់​សាំ​ទៅ​វិញ​ដែរ។​ ម៉្យាង​ទៀត​កាបូប​ម៉ូដ​បែប​នេះ​ពិបាក​ស្លៀកពាក់​ឲ្យ​សក្ដិសម​ និង​ស្ទើរ​ស្ទាក់​ពេល​ចូល​កម្មវិធី។​

៣.​ កុំ​ជ្រើស​រើស​កាបូប​ណា​ដែល​ចំហ​ ឬ​ពិបាក​បិទបើក​ ព្រោះ​យើង​ងាយ​និង​ធ្វេស​ប្រហែស​ដែល​ធ្វើ​ឲ្យ​បាត់​របស់។​

៤.​ មិន​គួរ​ជ្រើស​រើស​ម៉ូដ​ណា​ដែល​មាន​សាច់​កម្ញី​ ហើយ​មាន​ពណ៌​ខ្មៅ​ ព្រោះ​សាច់​ប្រភេទ​នោះ​ងាយ​ស្រួយ​ធូលី​ទុំ​លើ​ណាស់​ ហើយ​មើល​ឃើញ​ច្បាស់​ទៀត​ផង។​

ចុចអាន៖បើ​មាន​គូ​ សាក​បបួល​គ្នា​ពាក់​ខ្សែ​ដៃ​ គូស្នេហ៍​ម៉ូដ​ Cute Cute​ នេះ​សាក​មើល​ ដឹង​តែ​ឡូយ​កប់!​

ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

អត្ថបទ៖ Pencharm