ល្អណាស់! ក្រៅ​ពី​លក់កាហ្វេ ហាង​មួយ​​​នៅ​ភ្នំពេញ​​ផ្តល់​ជូន​ការ​ស្លៀក​ពាក់​​និង​តុបតែង​ខ្លួន​បែប​បុរាណ

  • 2018-08-23 04:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហាង​​កាហ្វេ​​មួយ​​​​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​ថា​ កាហ្វេ​​វប្បធម៌​ ​មាន​​​​ការ​​​បង្កើត​​ឡើង​​ខុស​​ប្លែក​ពី​​ហាង​​​​កាហ្វេ​​​​​ដទៃ​ទៀត​​នៅ​ក្នុង​ប្រទេស​​ខ្មែរ។

គ្រាន់​​តែ​​ឮ​ឈ្មោះ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​​​បាន​​ដឹង​​ខ្លះ​ៗ​ហើយ​​​ ពី​​​គោល​បំណង​​​របស់​​​ហាង​កាហ្វេ​មួយ​នេះ។ ពិត​ណាស់​​​ដោយ​សារ​​តែ​ខ្លាច​បាត់​បង់ និង​​​ចង់​ចូល​រួម​​​ចំណែក​លើក​ស្ទួយ​ គាំទ្រ​ថែរក្សា ​​​​​​​វប្បធម៌​ ប្រពៃណី​ខ្មែរ ហាង​​កាហ្វេ​​វប្បធម៌​ បាន​ផ្តល់​ជូន​​ការ​តុប​តែង​​​ខ្លួន​ និង​ការ​​ស្លៀក​​ពាក់​តាម​សម័យ​កាល​បុរាណ​​ខ្មែរ ទាំង​បុរស​និង​នារី ដែល​​បាន​ទៅ​​ផឹក​​កាហ្វេ ឬ​ទទូល​ទាន​អាហារ​នៅ​ទី​នោះ។

​​សម្រាប់​អ្នក​​​មានដែល​​​ចំណាប់​អារម្មណ៍​អាច​​ទៅ​​សាក​ល្បង​ដោយ​​ផ្ទាល់​បាន ហាង​គឺ​​ចាប់​​បើក​​ពី​ម៉ោង​​៦​ព្រឹក ដល់​ម៉ោង​៩​យប់។

រូបភាព៖ ទំព័រហ្វេសបុកកាហ្វេប្បធម៌

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី