តិចនិច​រើស​ស្បែក​ជើង​ឲ្យ​សម​ស្អាត​ជាមួយ​ខោអាវ​ ដែល​មនុស្ស​ស្រី​គួរ​តែ​ដឹង

  • 2018-08-20 09:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើសរើស​សម្លៀក​បំពាក់​ឲ្យ​បាន​ស្អាត ស៊ី​គ្នា​ជាមួយ​ស្បែកជា​រឿង​សំខាន់​មួយ​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​ជា​ភាព​ទាក់ទាញ និង​លេចធ្លោ​មួយ​ដែល​អាច​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​សម្រាប់​នាង។ បើ​សិន​ជា​អ្នក​មិន​សូវ​ពូកែ​ផ្គូរផ្គង​វា​ជាមួយ​គ្នា​នោះ​ទេ អត្ថបទ​ខាង​ក្រោម​នឹង​ជា​ជំនួយ​យ៉ាង​កក់ក្ដៅ​សម្រាប់​អ្នក ៖

១. សំពត់​រាង​រឹបរាង ជាមួយ​អាវ​ប្រភេទ​ក្រណាត់ គួរ​តែ​ពាក់​ជាមួយ​ស្បែក​ជើង​កែង​ឃ្លុបមុខ ទាប​ ឬ​ ល្មម​ពណ៌​សាច់ ឬ​ស្រាល។ វា​សក្តិសម​បំផុត​សម្រាប់​ការ​ចេញ​ទៅ​ក្រៅ ធ្វើការ និង​សម្រាប់​ការ​ណាត់ដ៏​ផ្លូវការ​មួយ។

២. សំពត់​ដែល​ឆែក​ពី​កណ្ដាល ទៅគែម​សង​ខាង ជា​មួយ​អាវ​ដៃវែង គួរ​ពាក់​ជាមួយ​ស្បែក​ជើង​កែង មាន​ក្រវ៉ាត់កែង និង​ចេញ​ម្រាម​ជើង​ដូច​រូប​ខាង​ក្រោម។

៣. សំពត់​រាង​ផាយ​ជាយ ជាមួយ​នឹង​អាច​យឺត គួរ​ពាក់ ជាមួយ​ស្បែក​ជើងកែង​ឃ្លុប ដូច​រូប​ខាង​ក្រោម។

៤. រ៉ូប​ដែល​រឹប​ចង្កេះ ឬ​ចង​ចង្កេះ គួរ​ពាក់​ជាមួយ​ស្បែក​ជើងកែង​ក្រាស​ទាប​ល្មម ដូច​រូប​ខាង​ក្រោម។

**៥.**សំពត់​ខោវប៊យ ឬ​បែប Cute Cute ជាមួយ​អាវ​យឺត អាច​ពាក់​ជាមួយ​ស្បែក​ជើង​ប៉ាត់តា។

៦. សំពត់​ខ្លី​រឹប ជាមួយ​អាច​យឺត អាច​ពាក់ជាមួយ​ស្បែក​ជើង​កែង​ក​វែង​ដល់​ភ្លៅ​បាន​ ព្រោះ​វា​ជួយ​ឲ្យ​មើល​ទៅ​ស្អាត​បែប​យុវវ័យ​ ស៊ី​វិល័យ។

ចុចអាន៖​ស្ទីល​ខោ​ខោវប៊យ​​​ស្លៀក​ទៅ​​ធ្វើ​ការ មើល​ទៅ​ក្មេង​និងមិន​សាំញ៉ាំ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម