រៀបការថ្ងៃមុនសោះ ឥឡូវកូនថៅកែថោនក្លាយជាឧកញ៉ា និងជំទាវទាំងនៅក្មេង
- 2018-08-20 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការថ្ងៃមុនសោះ ឥឡូវកូនថៅកែថោនក្លាយជាឧកញ៉ា និងជំទាវទាំងនៅក្មេង
ទើបតែរៀបការយ៉ាងឱឡារិកកាលពីដើមខែ ឧសភា ឆ្នាំ២០១៨ កន្លងទៅឥឡូវកូនប្រសាថៅកែថោន ធី ឥន្រ្ទ័ធនី និងកូនស្រីបង្កើត វ៉ា នីតា បានក្លាយជាឧកញ៉ា និងលោកជំទាវបាត់។
បើតាមតារាចម្រៀង សុគន្ធ ថេរ៉ាយុ បង្ហោះនៅលើទំព័រហ្វេសប៊ុកលោក ថា៖"អបអរសាទរប្អូនប្រុស ដែលទទួលងារជាឧកញ៉ាទាំងវ័យក្មេង សូមបួងសួងទេវតាសូមប្រសិទ្ធពរជ័យ ជូនក្មួយ និងភរិយារួម ទាំងក្រុមគ្រួសារទាំងសង្ខាងជួបតែសុភមង្គលភាពជោគជ័យរុងរឿង និងសុខភាពល្អ"។
ដំណឹងកូនប្រុសស្រីឯកឧត្ដម វ៉ា សុធា ក្លាយជាឧកញ៉ា និងលោកជំទាវនេះ ក្រៅពី សុគន្ធ ថេរ៉ាយុ ចូលរួមអបអរសាទរហើយនោះ ក៏មានតារាចម្រៀងផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហាញអារម្មណ៍និងក្ដីរំភើបជាមួយពាក្យពេចន៍ជូនពរផងដែរ។
កូនស្រីថៅកែថោនឯកឧត្ដម វ៉ា សុធា បានចូលរោងការជាមួយកូនប្រុសឧកញ៉ា គាធី កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមលោកជំទាវ និងអ្នកសិល្បៈយ៉ាងច្រើនកុះករទៀតផង៕