ទោះ Justin ហៅគូដណ្តឹងពេញៗមាត់ Hailey នៅតែបារម្ភខ្លាច Selena ត្រលប់មកវិញ?
- 2018-08-14 03:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះ Justin ហៅគូដណ្តឹងពេញៗមាត់ Hailey នៅតែបារម្ភខ្លាច Selena ត្រលប់មកវិញ?
ទោះបីត្រូវបាន Justin Bieber ហៅថាគូដណ្តឹងពេញៗមាត់ និងបំពាក់ចិញ្ចៀនហើយក៏ដោយ ប៉ុន្តែ Hailey Baldwin នៅតែខ្វាយខ្វល់មិនស្រឡះនៅក្នុងចិត្ត។ យោងតាមប្រភពផ្ទៃក្នុងពី Hollywood Life បានបញ្ជាក់ថា តារាម៉ូដែល Hailey Baldwin ភ័យខ្លាចក្រែងថា សង្សារចាស់របស់គូដណ្តឹងនាង គឺតារាចម្រៀង Selena Gomez អាចវិលត្រលប់មករក Justin វិញនៅថ្ងៃណាមួយ។
នាងគិតថា Selena នៅតែមានចិត្តស្រលាញ់ Justin ហើយបារម្ភខ្លាចថ្ងៃណាមូយ អតីតសង្សាររូបនេះអាចនឹងព្យាយាមមកទាក់ទងគ្នាម្តងទៀត ព្រោះ Selena ជាមនុស្សដំបូងដែល Justin ធ្លាប់បានលង់ស្រលាញ់យ៉ាងខ្លាំង។ សូម្បីតែពេលខ្លះ ម្ចាស់បទ "Baby" បង្ហាញក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះនាងក៏ដោយ ប៉ុន្តែទង្វើជាច្រើនរបស់ Selena ដូចជាពេលច្រៀងនៅលើឆាក ឬនៅទីកន្លែងណាដែលមានមុខ Selena ធ្វើឲ្យនាងនឹកឃើញអតីតកាលកន្លងទៅ។
ម្យ៉ាងវិញទៀត Selena ជាស្នេហាទី១ដែល Justin ធ្លាប់តែផ្អែមល្ហែមខ្លាំង ហើយពួកគេទើបតែបែកគ្នាបានប៉ុន្មានខែមុនពេលដែលភ្ជាប់ពាក្យជាមួយ Hailey ។
គួរបញ្ជាក់ដែរថា កាលពី២ឆ្នាំមុន Justin និង Hailey បានស្រលាញ់គ្នាម្តងរួចមកហើយ រហូតមកដល់ខែមិថុនាឆ្នាំនេះពួកគេក៏បានចាប់ផ្តើមសាជាថ្មី។ មិនទាន់បាន១ខែ ស្រួលបួលផង ម្ចាស់បទ "Love Yourself" បានសុំ Hailey ភ្ជាប់ពាក្យនឹងគ្នា ធ្វើឲ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់ជាខ្លាំង ៕
ចុចអានបន្ត៖