ភ្ញាក់ផ្អើលពេលដឹងព្រះជន្ម អ្នកអង្គម្ចាស់ដ៏ស្រស់សង្ហា នរោត្ដម រស្មីខែមមុន្នី
- 2018-08-13 07:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលពេលដឹងព្រះជន្ម អ្នកអង្គម្ចាស់ដ៏ស្រស់សង្ហា នរោត្ដម រស្មីខែមមុន្នី
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី ជាព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ទើបតែគម្រប់វ័យ២១ព្រះវស្សាតែប៉ុណ្ណោះ ។ នៅថ្ងៃ២កើត ខែស្រាពណ៌ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នេះ គឺជាថ្ងៃចម្រើនជន្មាយុគម្រប់២១ព្រះវស្សារបស់ទ្រង់។ នេះបើតាមការចុះផ្សាយរបស់ Royal du Cambodge។
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។ ទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ នៅឯ( American Academy of Dramatic Arts) នៅទីក្រុងLos Angeles។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និងទីក្រុង ប៊ែកឡាំង ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ Royal du Cambodge ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ទ្រង់បានទទួលគោរមងារជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់៕