ដំណឹងល្អ! សិស្សត្រៀមប្រឡងបាក់ឌុបនៅខេត្តកោះកុង អស់បារម្ភពីកន្លែងស្នាក់នៅ
- 2018-08-10 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! សិស្សត្រៀមប្រឡងបាក់ឌុបនៅខេត្តកោះកុង អស់បារម្ភពីកន្លែងស្នាក់នៅ
យោងទៅតាមសេចក្តីប្រកាសប្រាប់ដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងទំព័រហ្វេសបុក បានឲ្យដឹងថាសិស្សានុសិស្សទាំងអស់ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ ត្រូវបានផ្តល់កន្លែងស្នាក់នៅ ជូនដោយឥតគិតថ្លៃ។
ការផ្តល់ជូននេះដែរមានទីតាំងចំនួនពីរ គឺទីតាំងទី១ ស្ថិតនៅខេត្តកោះកុងចាស់ (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) ឯទីតាំងទី២ ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់)។
ដោយសារតែមើលឃើញពីភាពលំបាក របស់មាតាបិតានិងសិស្សានុសិស្សដែលមានជីវភាពខ្វះខាត លោកជំទាវ **មិថុនា ភូថង** រដ្ឋបាលខេត្តកោះកុង សហការជាមួយកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបង្កើតកម្មវិធីមួយនេះឡើង។ ជាពិសេសដំណឹងមួយនេះ គឺល្អសម្រាប់សិស្សស្រី ៗ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ ក្នុងអំឡុងពេលប្រឡង។
ចង់ដឹងពីព័ត៌មានលម្អិតកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ។
រូបភាព៖ ទំព័រហ្វេសបុក រដ្ឋបាលខេត្តកោះកុង