វិធី​ជ្រើសរើស​សំពត់​ និង​ខោ​ឲ្យ​ស្លៀក​មើល​ទៅ​ស្លីម​ ចំពោះ​អ្នក​មាន​ចង្កេះ​តូច​តែ​ត្រគាក​ធំ​ជើង​ធំ

  • 2018-08-07 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មាន​រាង​ស្អាត​គឺ​ មាន​ចង្កេះ​និង​ត្រគាក​គឺ​ស្អាត​ ប៉ុន្តែ​បើ​ត្រគាក​ធំ​ជាង​ចង្កេះ​​ពេក​ធ្វើ​ឲ្យ​ពេល​ស្លៀក​ពាក់​គឺ​ពិបាក។​ ត្រគាក​ធំ​ជាង​ចង្កេះ​ពេក​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ជ្រើស​រើស​ទិញ​ទំហំ​សំពត់។ ​ចំណែក​ពេល​ខ្លះ​ស្លៀក​ទៅ​មិន​ស្អាត​ ដោយសារ​មិន​សូវ​ចេះ​ជ្រើស​រើស​ម៉ូដ​ ខោ​ឬ​សំពត់​ដែល​សក្ដិ​សម​ចំពោះ​អ្នក​មាន​រាង​ប្រភេទ​នេះ​ ដែល​ពេល​ស្លៀក​ទៅ​កាន់​តែ​រំលេច​ឃើញ​ត្រគាក​ធំ​ជាង​មុន​ ។​ ដូច្នេះ​ " កញ្ញា " សូម​ណែនាំ​តិចនិក​ខាង​ក្រោម​នេះ​ដើម្បី​ស្លៀក​ពាក់​បាន​សក្ដិសម​ឃើញ​រាង​ស្រឡូន​ស្អាត​៖​

១.​ បើ​ស្លៀក​សំពត់​ខោវប៊យ​ខ្លី​ ត្រូវ​រើស​សំពត់​ចង្កេះ​ខ្ពស់​ និង​មាន​រាង​ដូច​ត្រី​កោណ​ព្រោះ​ស្លៀក​ទៅ​មិន​រឹប​ជើង​ ។ កុំ​យក​សំពត់​ដែល​សំយេះ​និង​រឹប​ជើង​ព្រោះ​វា​និង​ធ្វើ​ឲ្យ​ឃើញ​ជើង​រឹតតែ​ធំ។​

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

២.​ បើ​ចង់​ស្លៀក​សំពត់​ក្រណាត់​ ជៀស​វាង​ជ្រើស​រើស​ដែល​ មាន​ភ្លី​ច្រើន​កញ្ឆាញ​ច្រើន​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ត្រគាក​អ្នក​មើល​ទៅ​ធំ​ជាង​មុន​។​ ម៉្យាង​ទៀត​ត្រូវ​ជ្រើសរើស​សាច់​ក្រណាត់​ទន់​ស្តើង​ទើប​ស្លៀក​ទៅ​ឃើញ​ស្លីម​ស្អាត។

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

៣.​​ ស្លៀក​ខោ​ខោវប៊យ​ជើង​វែង​ គួរ​យក​ពណ៌​ខ្មៅ​សាច់​យឺត​ ព្រោះ​វា​បិទបាំង​បាន​ច្រើន​ជាង​ពណ៌​ភ្លឺ​ៗ​ធម្មតា​។

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

៤.​ បើ​ស្លៀក​រ៉ូប​ខ្លី​ៗ​ គួរ​កុំ​ជ្រើសរើស​រ៉ូប​រឹប​រាង​ ឬ​កន្ទុយ​ត្រី​ គួរ​តែ​ជ្រើស​រើស​រ៉ូប​វាល់​ មាន​រឹប​ចង្កេះ​ទើប​ស្រស់​ស្អាត​។​

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

៥.​ នៅ​ពេល​ស្លៀក​រ៉ូប​រឹប​រាង​ មាន​អាវ​ក្រៅ​ គួរ​យក​អាវ​ក្រៅ​ចង​ចង្កេះ​ឲ្យ​បាន​ទាំង​ម៉ូដ​និង​រាង៖

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

៦.​ ស្លៀកសំពត់ភ្លីញឺក​ៗ​ បើ​មិន​ចង់​ឃើញជើង​ធំ ត្រគាក​ធំ​ កុំស្លៀក​ខ្លី​ គឺ​ស្លៀក​សំពត់វែង។​

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

៧.​ បើស្លៀក​ខោសាច់ក្រណាត់​ស្ទីលរលុង​ កុំ​យក​សាច់រឹង​និង​មាន​រិបជើង​ គួរ​ជ្រើស​រើស​កំណាត់សាច់ទន់​ឬមាន​ឆ្នូត​បញ្ឈរ​ទើប​សម។

ត្រឹមត្រូវ

មិន​ត្រឹមត្រូវ

ចុចអាន៖សម្រស់​តារា​ខ្មែរ​​៥​ដួង​​​មើល​ទៅ​ស្រដៀង​កូន​កាត់​​​ក្នុង​ឈុត​​ហែល​ទឹក​

ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម