ប្ដូរ​ពី​​​សម្លាក​ទៅ​ជា​ភាព​ស្រស់​ស្អាត​ដោយ​ស្នាម​សាក់​ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​នារីៗ

  • 2018-08-03 04:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្លាក​ស្នាម​គឺ​ជា​សត្រូវ​នៃ​ភាព​ស្រស់​ស្អាត​លើ​ដង​ខ្លួន។ ជាពិសេស​នារី​ៗ ក្រោយ​ពេល​សម្រាល​ដោយ​វះកាត់ ស្លាក​ស្នាម​នឹង​បន្សល់​ទុក​ មិន​អាច​បំបាត់​បាន។ ក្រៅ​ពី​នេះ ស្លាកស្នាម​ដោយ​ការ​រលាក ការ​ដាច់​រលាត់​ស្បែក ឬ​ផ្លែ​សាច់​ជា​ដើម​ក៏​បង្ក​ការ​អារម្មណ៍​រំខាន​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​សព្វថ្ងៃ​នារីៗ​​ជា​​ច្រើន​បាន​ជ្រើស​យក​ការ​សាក់​ដើម្បី​ប្រែ​ក្លាយ​ពី​ស្លាក​ស្នាម​ដ៏​គួរ​ឱ្យ​រអើម​ទាំង​នោះ ទៅ​ជា​ភាព​ស្រស់ស្អាត​បែប​ថ្មី​វិញ។

សូម​មើល​ស្ទីល​សាក់​ដែល​នារី​ៗ​ភាគ​ច្រើន​ប្រើ​ដើម្បី​បិទ​បាំង​ស្នាម​សម្លាក ឬ​ផ្លែ​សាច់​ទាំង​នោះ៖

Lee Zin តារាស្រីល្បីនៅវៀតណាម មានស្នាមសាក់ស្ទើរពេញខ្លួន
រូបដែល Lee Zin ផុសក្រោយសាក់រូបផ្កា បន្ទាប់ពីសម្រាលកូនដោយវះកាត់រួច
រូបសាក់សម្រាកសម្លាកលើប្រអប់ជើង
រូបស្លាបមាន់អាចប្រើបានទាំងបុរសនិងនារី
ត្រឹមតែសាក់រូបមេអំបៅមួយក្បាល អាចឃើញភាពខុសគ្នាខ្លាំង
សម្លាកកាន់តែច្រើន រូបផ្កាកាន់តែអាចជួយបិទបាំងបាន
រូបសាក់ខ្លះសាមញ្ញ តែទាក់ទាញ
ទោះរលាក ឬផ្លែសាច់ធំយ៉ាងណា ក៏រូបសាក់នៅតែអាចជួយបាន
បើមិនប្រាប់ គ្មានអ្នកណាដឹងថាជើងនេះធ្លាប់មានស្លាកស្នាមធំៗបែបនេះទេ

ទោះ​ជា​យ៉ាង​ណា មុន​សម្រេច​ចិត្ត​សាក់ នារីៗ​គួរ​តែ​ប្រឹក្សា​ឱ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន​ជាមួយ​អ្នក​ជំនាញ​ផ្នែក​នេះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ! ​​​​

ចុចអាន៖ អ្នក​ស្រលាញ់​នាង​មច្ឆាត្រូវ​ម៉ាច់​ អាច​មើល​រូប​សាក់​តូច​ៗ​ទាំង ១៦ ដ៏​ស្រស់​ស្អាត​​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម