យុគ ចិន្ដា សម្រិតសម្រាំងខោអាវដល់ម្លឹង ពេលទៅកម្មវិធីប៉ះតារាអន្តរជាតិ (វីដេអូ)
- 2018-07-27 08:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុគ ចិន្ដា សម្រិតសម្រាំងខោអាវដល់ម្លឹង ពេលទៅកម្មវិធីប៉ះតារាអន្តរជាតិ (វីដេអូ)
សម្លៀកបំពាក់របស់ពិធីការីនី យុគ ចិន្ដា ពិតជាមានភាពទាក់ទាញប្លែក នៅពេលចូលរួមក្នុងកម្មវិធីជប់លៀងមួយ ដែលមានតារាល្បីថៃ Katreeya English ចូលរួមដែរ កាលពីពេលថ្មីៗនេះ។ បើនិយាយពីការរចនា និងតម្លៃវិញ ក៏មិនធម្មតាដែរ ចំពោះឈុតអាវប៉ាក់បញ្ចេញដើមទ្រូង លេងម៉ូដអាវធំពីក្រៅ និងខោ មានជាយស្បៃវែងចំហៀងធ្លាក់ដល់ដី។
មួយឈុតនេះនការសម្រិតសម្រាំងខ្លាំង ពិសេសម៉ូដតែម្ដង ដើម្បីឲ្យស័ក្ដិសមទៅនឹងកម្មវិធីធំ មានតារាអន្តរជាតិចូលរួម ដោយអ្នកនាង យុគ ចិន្តា ប្រាប់ថា ខំរិះរកការរចនាថ្មី ទាក់ទាញ កុំឲ្យមើលទៅសាមញ្ញពេក។ ម្ដាយរបស់នាងតូច អម បន្តថា ឈុតនេះមានបីផ្នែកផ្សេងៗគ្នា មានអាវប៉ាក់ខាងក្នុង អាវធំក្រៅ និងខោជើងប៉ាត់ ប៉ុន្តែមើលទៅធម្មតាពេក ដូច្នេះ អ្នកនាង បន្ថែមស្បៃពណ៌សពីលើទៀត ឲ្យមើលទៅទាក់ទាញ។ ពេលណាដែលពិធីការីនីនេះ ដោះស្បៃចេញ នឹងប្រែជាម៉ូដថ្មីផ្សេងមួយទៀត អាចចូលរួមកម្មវិធីដទៃបានទៀត ផងដែរ។
ការចំណាយពេលលើការកាត់ដេរ មានចំនួន២ ថ្ងៃ ដោយអ្នកនាង យុគ ចិន្ដា រចនាម៉ូដខ្លួនឯងផ្ទាល់តែម្ដង។ ចំពោះឈុតនេះ មានតម្លៃខ្ពស់បន្តិច ដល់ទៅ ២៨០ដុល្លារ ដោយមិនគិតថ្លៃឈ្នួលកាត់ដេរនោះទេ។ ពិធីការីនីតែងគិតគូរលើរបៀបរៀបចំខ្លួនរូបនេះ បញ្ជាក់ថា មានសម្លៀកបំពាក់មួយចំនួន អ្នកនាងយុគ ចិន្ដា មិនបានកាត់ថ្មីទេ ដោយគ្រាន់តែថែមថយបន្តិចបន្តួចទៅ គឺចេញម៉ូដថ្មី អាចចូលរួមកម្មវិធីបានហើយ៕
វិដេអូ៖
ចុចអាន៖តារាថៃ ៦រូបធ្លាប់រងការរិះគន់ឡើងចុកព្រោះស្លៀកពាក់ភ្លាវ និងពិបាកមើលខ្លាំង