បុគ្គលិកចាក់ហ្គាសស្រីម្នាក់ក្លាហានពន្លត់រ៉ឺម៉កម៉ូតូកំពុងឆេះ ចំណែកប្រុសៗរត់អស់ (វីដេអូ)
- 2018-07-18 07:56:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកចាក់ហ្គាសស្រីម្នាក់ក្លាហានពន្លត់រ៉ឺម៉កម៉ូតូកំពុងឆេះ ចំណែកប្រុសៗរត់អស់ (វីដេអូ)
មានការភ្ញាក់ផ្អើលមួយនៅប្រទេសចិន បន្ទាប់ពីវីដេអូដែលថតជាប់នៅស្ថានីយចាក់ហ្គាសក្នុងខេត្តJiangxi ភាគខាងកើតប្រទេសចិនបានបង្ហោះលើបណ្ដាញសង្គម។
វីដេអូប្រវែង៤៨វិនាទី បង្ហាញទិដ្ឋភាពនៅស្ថានីយចាក់ហា្គសខាងលើដែលមានមនុស្សចូលចាក់២-៣ ម៉ូតូ រួមនឹងរ៉ឺម៉កកង់បីមួយផង។ ពេលស្ត្រីបុគ្គលិកម្នាក់កំពុងចាក់ឱ្យម៉ូតូមួយគ្រឿង ស្រាប់តែរឺម៉កម៉ូតូដែលនៅក្បែរនោះឆេះជាអណ្ដាតភ្លើងតែម្ដង។
ស្របពេលនោះដែរ គ្រប់គ្នាបានឆោឡោ ហើយរត់ចេញអស់ នៅសល់តែស្ត្រីបុគ្គលិកនោះបានងាកទៅចាប់យកបំពង់ពន្លត់អគ្គិភ័យ ហើយបាញ់ម៉ូតូដែលឆេះរលត់ត្រឹមតែ១២វិនាទីប៉ុណ្ណោះ។ អ្នកដែលបានឃើញវីដេអូនេះបានបញ្ចេញការសរសើរលើការគ្រប់គ្រងអារម្មណ៍ ក្នុងកាលៈទេសៈគ្រោះថ្នាក់បែបនេះរបស់ស្ត្រីនោះ។ រឿងរ៉ាវនេះបានកើតឡើងតាំងពីដើមសប្ដាហ៍មុន ហើយវីដេអូដើមគ្រាន់តែបង្ហោះមិនបានប៉ុន្មានផង មានអ្នកចូលមើលដល់ទៅ៣លានដង៕