អាថ៌កំបាំងថែជើងឲ្យស្រឡូនពី សាឡាត់ ស្រីឡាង ស្រីៗអាចសាកល្បងតាមបាន
- 2018-07-17 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងថែជើងឲ្យស្រឡូនពី សាឡាត់ ស្រីឡាង ស្រីៗអាចសាកល្បងតាមបាន
តារាសម្ដែងស្រីកម្ពស់បាន សាឡាត់ ស្រីឡាង ដែលគ្រប់គ្នាតែងតែសរសើរពីដងខ្លួនស្រឡូន និងសម្រស់ស្រស់ស្អាតរបស់នាង។ តួឯកស្រីក្នុងរឿង «គូស្នេហ៍បម្រុង» រូបនេះមិនកំណាញ់ក្នុងការចែករំលែកពីវិធីថែរក្សាជើងឲ្យស្រឡូនឡើយ ដោយនាងខ្លួនឯងអនុវត្តតែ ៣ ដំណាក់កាលប៉ុណ្ណោះ។
នាងបន្ថែមថា៖ "ការពិតទៅដោយសារខ្ញុំមានរាងខ្ពស់ស្រាប់ គឺ ១.៧០ ម៉ែត្រ ដែលធ្វើឲ្យមើលទៅឃើញជើងវែងស្រឡូន"។ ប៉ុន្តែទោះបីជាដូច្នេះក្ដី សីឡាង បញ្ជាក់ថា នាងនៅតែអនុវត្តន៍វិធី ៣ ខាងក្រោមនេះដែដែលទើបជួយថែរក្សាទម្រង់ជើងឲ្យនៅតែហាប់ និងស្បែកជើងភ្លឺរលោងផងដែរ ៖
១. ហាត់ប្រាណ
ជារៀងរាល់ថ្ងៃ ស្រីឡាង ចំណាយពេល ១ ម៉ោង ៣០ នាទី ក្នុងការហាត់ប្រាណ ដែលជាទូទៅនាងហាត់យករាងផ្នែកផ្សេងៗ តាមថ្ងៃ ដូចជាថ្ងៃខ្លះហាត់យកជើង ថ្ងៃខ្លះទៀតហាត់យករាងក្បាលពោះ ស្មា ឬ ត្រគាកជាដើម។ នាងបញ្ជាក់ថា នាងមានគ្រូបង្វឹកផ្ទាល់ខ្លួនចាំមើលនាងហាត់ឲ្យត្រឹមត្រូវតាមក្បាច់ហាត់ និងរបបអាហារ។ បើសិនជាគ្មានគ្រូបង្វឹកទេ អាចហាត់ដោយមើលតាម វីដេអូក្នុងយូធូបបាន។
២. ត្រាំទឹកក្ដៅ
ក្រោយពីហាត់ជើងរួច នាងតែងតែចូលត្រាំទឹកក្ដៅ ត្រឹមមួយកំណាត់ជើងរយៈពេល ៣០ នាទី។ កញ្ញាបញ្ជាក់ថា វិធីនេះធ្វើឲ្យមានអារម្មណ៍ល្អ ឈាមរត់ស្រួល ហើយស្រួលពេញមួយខ្លួន ចំណែកខ្លាញ់ត្រង់បរិវេណជើងក៏អាចរំលាយបានខ្លះដែរ។
៣. ឆ្ពង់
ក្រោយត្រាំទឹកក្ដៅរួចនាងតែងតែលាប ពន្លៃ ពេញខ្លួន តែលាបផ្នែកជើងច្រើនជាងផ្នែកផ្សេងៗ រួចចូលទូរឆ្ពង់ ១៥ នាទី ទៅកន្លះម៉ោង ២-៣ ដងក្នុងមួយអាទិត្យ ធ្វើឲ្យស្បែកភ្លឺរលោងទន់ម៉ត់ខៃផងដែរ៕
ចុចអាន៖ភិន សុដាលីស ចែករំលែកអាថ៌កំបាំងស្លៀកពាក់បិទបាំងឲ្យមើលទៅស្គមជាងមុន