ភិន​ សុដាលីស​ ចែក​រំលែក​អាថ៌​កំបាំង​ស្លៀក​ពាក់​បិទ​បាំង​ឲ្យ​មើល​ទៅ​ស្គម​ជាង​មុន​

  • 2018-07-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ស្រី​សាច់​ស​ខ្ចី​ អ្នក​នាង​ ភិន​ សុដាលីស​ ថ្វី​បើ​មាន​កូន​ស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​រួច​ហើយ​ក្ដី​ ក៏​សម្រស់​អ្នក​នាង​ស្រស់​ស្អាត​មិន​ចាញ់​កាល​ពី​ពេល​នៅ​ក្រមុំ​នោះ​ទេ​។​ ជួប​សំណេះ​សំណាល​គ្នា​ ជា​មួយ​និង​ក្រុម​ការងារ​ កញ្ញា​ អ្នក​នាង​ សុដាលីស​ បាន​ឆ្លើយ​សំនួរ​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​ថែរក្សា​សម្ផស្ស​ ​ជា​ពិសេស​រាង​រៅ​របស់​នាង​។​ នាង​បាន​បញ្ជាក់​ថា​ ការ​ពិត​ទៅ​នាង​ស្រក​គីឡូ​ ប្រមាណ​ត្រឹម​ ២​គីឡូ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​នាង​គិត​ថា​រូបរាង​នាង​មិន​បាន​ផ្លាស់​ប្ដូរ​ខ្លាំង​នោះ​ទេ។​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ស្គម​ជាង​មុន​ ប្រហែល​មក​ពី​ការ​ចេះ​ជ្រើសរើស​ស្លៀក​សំលៀកបំពាក់​ដែល​សក្ដិសម​និង​រូបរាង​របស់​នាង​ មួយ​ទៀត​អាច​មក​ពី​នាង​មាន​តិច​និក​ក្នុង​ការ​ថត​រូប​ ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ ដាលីស​បាន​ចែក​រំលែក​វិធី​ស្លៀក​ពាក់​ដូច​ខាង​ក្រោម​៖

១.​ ដឹង​ចំណុច​ ស្អាត​​និង​មិន​ស្អាត​នៅ​លើ​រាង​កាយ​

ដាលីស​បាន​បញ្ជាក់​ថា​ផ្នែក​ដែល​ធំ​ជាង​គេ​ លើ​ដង​ខ្លួន​នាង​ គឺ​ត្រង់​ក្បាល​ពោះ​ និង​ដើម​ដៃ​។​ ដូច្នេះ​រាល់​ពេល​ដែល​នាង​ស្លៀក​ពាក់​គឺ​ ត្រូវ​ប្រយ័ត្ន​ត្រង់​ចំណុច​ទាំង​ ២​ នេះ​ជាង​គេ។​ សម្លៀក​បំពាក់​ដែល​ដាលីស​ ស្លៀក​គឺ​ភាគ​ច្រើន​ មាន​ម៉ូដ​ចង​នៅ​ចង្កេះ​ដើម្បី​ឲ្យ​ចេញ​រាង​ ហើយ​ដៃ​អាវ​ខ្លី​ល្មម​អាច​បិត​បាំង​ដើម​ដៃ​បាន​។​ ចំពោះ​ពណ៌​វិញ​ភាគ​ច្រើន​នាង​ជ្រើស​រើស​ពណ៌​ខ្មៅ​ ឬ​ពណ៌​ដិត​ៗ។​

២.​ ប្រើ​ស្បែក​ជើង​កែង​ចោត​

បន្ថែម​ឲ្យ​មើល​ទៅ​ឃើញ​ចេញ​រាង​ស្អាត​ ដាលីស​តែង​តែ​ប្រើ​ស្បែក​ជើង​កែង​ចោទ​ ជាមួយ​ភាគ​ច្រើន​នៃ​ឈុត​សម្លៀកបំពាក់​របស់​នាង​។​ ស្បែក​ជើង​កែង​ចោទ​ ជួយ​បន្ថែម​កម្ពស់​ដែល​មើល​ទៅ​សមាមាត្រ​នឹង​រាង​របស់​នាង​ ធ្វើ​ឲ្យ​មិន​សូវ​ឃើញ​ធំ។​

៣.​ នាង​រើស​សម្លៀក​បំពាក់​ដែល​មាន​ឆ្នូត​បញ្ឈរ​

សំលៀក​បំពាក់​ដែល​មាន​ក្រឡា​ ឬ​ឆ្នូត​គឺ​ត្រូវ​ប្រយ័ត្ន​បន្តិច​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឃើញ​ធំ​ខុស​ធម្មតា។​ ដាលីស​តែង​តែ​ជ្រើស​រើស​សម្លៀកបំពាក់​ដែល​មា​ក្រឡា​បញ្ឈរ​ និង​ជៀសវាង​ក្រឡា​ដេក​ ដែល​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​រីក​ធំ។​

៤.​ ការ​ចេះ​ឈរ​កាច់​ស្ទីល​ក៏​ជា​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ស្គម​ជាង​មុន​ដែរ​

ចំពោះ​ការ​ប្រើ​ស្ទីល​ថត​ឲ្យ​ឃើញ​រាង​ស្រឡូន​ស្អាត​ ដាលីស​បញ្ជាក់​ថា​ អ្នក​ត្រូវ​ដឹង​ថា​ តើ​ជ្រុង​ណា​នៃ​រាង​កាយ​អ្នក​ដែល​ពេល​កាច់​ទៅ​ស៊ី​កាមេរ៉ា។​ ចំពោះ​នាង​ គឺ​នាង​ឈរ​រៀង​បញ្ឆិត​កាមេរ៉ា​ ឈាន​ជើង​វែង​ទៅ​មុខ​។​

ចុចអាន៖អ្នក​សក់​វែង​ទៅ​ណា​ក៏​មិន​សាំ​ដែរ ឱ្យ​តែ​ចេះ​លេង​ម៉ូដ​សក់​ដូច​ចែ ឡេង តួ​ស្រី​រឿង​ "បាតដៃ​ខ្មៅ"

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម