រូប Selena នៅតែមានលើដៃ Justine តើ Hailey គិតយ៉ាងម៉េចដែរទៅ?
- 2018-07-17 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូប Selena នៅតែមានលើដៃ Justine តើ Hailey គិតយ៉ាងម៉េចដែរទៅ?
កាលនៅស្រលាញ់គ្នាជាមួយ Selena Gomez Justin Bieber បានសាក់រូបសង្សាររបស់ខ្លួន ជាទេពអក្សរមានស្លាប នៅលើកដៃខាងឆ្វេង។ ប៉ុន្តែថ្មីៗនេះ ម្ចាស់បទ "Baby" ទើបតែបានភ្ជាប់ពាក្យជាមួយតារាបង្ហាញម៉ូដ Hailey Baldwin ហើយគេក៏នៅតែរក្សារូបសាក់នោះនៅលើដៃដដែល ដោយមិនបានលប់ចោលឡើយ។ តើគូដណ្ដឹងរបស់ Bieber មានអារម្មណ៍បែបណាទៅ?
បើតាមប្រភព Hollywood Life បានបញ្ជាក់ថា Hailey គ្មានបញ្ហាអីជាមួយរូបសាក់អស់នោះទេ។ នាងមិនខ្វល់ឡើយ ព្រោះនាងមិនមែនជាមនុស្សដែលចូលចិត្តបង្ករឿងច្រើន ឬមានប្រតិកម្មដោយគ្មានមូលហេតុ ណាមួយ Justin តែងតែនិយាយពាក្យផ្អែមល្ហែមគ្រប់ម៉ាត់ ដើម្បីឲ្យនាងមានអារម្មណ៍ល្អ។ ប្រភពខាងលើបានបញ្ជាក់ទៀតថា Justin តែងនិយាយប្រាប់អនាគតភរិយាខ្លួន៖ "រូបសាក់វាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ អ្វីដែលសំខាន់ Hailey គឺជាជម្រើសគូរបស់ខ្ញុំ"។
Justin Bieber ក៏បានសន្យាថានឹងសាក់រូបតារាស្រីវ័យ ២១ ឆ្នាំរូបនេះផងដែរ ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ជារៀងរហូត ហើយគូដណ្តឹងមួយគូនេះមានបំណងចង់ចាក់សាក់រូបគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ និងតាំងចិត្តថា គ្មានអ្វីអាចមកបំបែកបំបាក់ស្នេហារបស់ពួកគេបានឡើយ៕
ចុចអានបន្ត៖