គន្លឺះថែរក្សាមុខមុនចូលគេងសម្រាប់ស្រីៗ ដើម្បីស្បែកស្រស់ថ្លាដូចកូនក្មេង
- 2018-07-14 11:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឺះថែរក្សាមុខមុនចូលគេងសម្រាប់ស្រីៗ ដើម្បីស្បែកស្រស់ថ្លាដូចកូនក្មេង
ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកត្រូវទទួលរងនូវការខូចខាតបន្តិចម្តងៗ ដូច្នេះហើយបានជាយើងត្រូវយកចិត្តទុកដាក់ថែរក្សាជាប្រចាំ ពិសេសមុនពេលចូលគេង កុំភ្លេចនូវវិធីថែទាំទាំង៥នេះ ដើម្បីជួយឲ្យស្បែកមុខ សស្អាត ភ្លឺថ្លាពីក្នុង និងមើលទៅក្មេងវ័យ។
១. ជូតជម្រះគ្រឿងសម្អាងនៅលើមុខឲ្យបានស្អាតល្អ
គ្រឿងសម្អាងដែលអ្នកប្រើសម្រាប់តុបតែងមុខជារៀងរាល់ថ្ងៃ អាចធ្វើឲ្យស្ទះរន្ធញើស និងបណ្តាលឲ្យកើតមុន បើអ្នកមិនបានជូតសម្អាត ឬលាងជម្រះមុខឲ្យបានស្អាតល្អ មុនពេលចូលគេង ហើយជាតិធូលីកខ្វក់ដែលស្អិតជាប់ស្បែក អាចបំផ្លាញស្រទាប់ខូឡាជែន ធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញ។ ដូច្នេះទោះបីជានឿយហត់អស់កម្លាំងពីការងារយ៉ាងណាក៏ដោយ ត្រូវឆ្លៀតពេលជូតសម្អាតមុខឲ្យបានស្អាតសិន សឹមចូលគេង។
២.លាងសម្អាតមុខដោយប្រើហ្វូមលាងមុខ
ការជូតសម្អាតគ្រឿងសម្អាតតែមួយមុខ មិនអាចសម្អាតភាពកខ្វក់បានស្អាតល្អ ១០០% ឡើយ។ ស្ត្រីត្រូវប្រើហ្វូមលាងសម្អាតមុខគុណភាពល្អ ដែលអាចសម្អាតបានជ្រៅបន្ថែមទៀត ដូចជាប្រើហ្វូមលាងសម្អាតមុខ Pond's Pure White ដែលផ្សំពីកាបូនឆាកខល ដែលអាចលាងសម្អាតបានជ្រៅពីក្នុងរន្ធញើស អាចសម្អាតភាពកខ្វក់ ធូលីដី ផ្សែងពុល កំណកោសិកាចាស់លើផ្ទៃមុខ និងគ្រឿងសម្អាង បានយ៉ាងស្អាត ធ្វើឲ្យស្បែកសភ្លឺម៉ដ្ឋរលោង។ ស្ត្រីគួរលាងសម្អាតមុខ យ៉ាងហោចណាស់១ថ្ងៃ ២ដង ដើម្បីឲ្យស្បែកមុខមានសុខភាពល្អ និងភ្លឺរលោងស្អាត។
៣. ផឹកទឹកដោះគោក្តៅឧណ្ហៗ
មុនចូលគេង បើអ្នកផឹកទឹកដោះគោក្តៅអ៊ុនៗ បានមួយកែវ នោះវានឹងជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ មិនតែប៉ុណ្ណោះ ជាតិវីតាមីន ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត អាចជួយឲ្យស្បែកបណ្តុះកោសិកាថ្មី ព្យាបាលស្បែកខូច និងកាត់បន្ថយភាពតានតឹង។
វិធីធ្វើ៖ អ្នកត្រូវជ្រើសរើសយកទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ ចំនួន ២ ទៅ ៣ស្លាបព្រាកាហ្វេ មកលាយជាមួយទឹកក្តៅអ៊ុនៗចំនួន ២០០មីលីលីត្រ កូរចូលគ្នាឲ្យសព្វជាការស្រេច ហើយកុំភ្លេចផឹកភ្លាមៗ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
៤ ប្រើក្រែមចិញ្ចឹមស្បែកមុខនៅពេលយប់
ពេលដែលយើងគេង ជាពេលវេលាល្អបំផុតដែលកោសិកាយើងកំពុងលូតលាស់ ដូច្នេះយើងគួរតែថែបំប៉នស្បែកមុខជាមួយផលិតផលលាបមុខណាដែលមានគុណភាព និងអាចចិញ្ចឹមស្បែក និងបណ្តុះកោសិកាថ្មីបានល្អ ធ្វើឱ្យក្រោកពីគេងមានភាពស្រស់ស្រាយ និងទទួលបានស្បែកមុខសភ្លឺរលោងពីខាងក្នុង។
៥. ថែរក្សាភ្នែក
ភ្នែកជាកន្លែងសំខាន់បំផុតក្នុងការជួយលើកសម្រស់ បើអ្នកចូលគេងយប់ជ្រៅ ធ្វើការងារច្រើន គេងមិនលក់ ភ្នែករបស់អ្នកប្រែទៅជាដក់ខ្មៅ មើលទៅចាស់ជាងវ័យ ដូច្នេះដំណោះស្រាយដ៏ល្អនោះគឺ ត្រូវយកកញ្ចប់តែទៅក្លាសេក្នុងទូទឹកកកឲ្យត្រជាក់ បន្ទាប់មកយកមកដាក់លើភ្នែក ទុកចោល២០នាទី ហើយកុំភ្លេចលាបឡេផ្ដល់សំណើមដល់ភ្នែកផង៕
ចុចអាន៖