ហេតុផល​ទាំងនេះ ទើប​ធ្វើឲ្យ​ស្រី​ៗ​ស្រលាញ់ និង​ចង់​ចិញ្ចឹម​ថ្នាក់ថ្នម​សត្វ​ចិញ្ចឹម

  • 2018-07-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ចូលចិត្ត​ចិញ្ចឹម​សត្វ​ណាស់ទាំង​ឆ្កែ និង​ឆ្មារ​ ព្រោះ​វា​គួរ​ស្រលាញ់ និង​ចេះ​ដឹង​សុខទុក្ខ​ម្ចាស់មាន។ មិនមែន​ភាព​ក្រមិចក្រមើម​តែ​មួយ​មុខ​ទើប​ធ្វើឲ្យ​គេ​ឯង​ចូលចិត្ត​វា នៅ​មាន​ភាព​ឈ្លាសវៃ និង​ភាព​ប៉ិនប្រសព្វ​ជាច្រើន​ទៀត។

១.សត្វ​ចិញ្ចឹម​បាន​ផ្ដល់​ក្ដី​ស្រលាញ់

វា​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ គឺ​អាច​ឲ្យ​មនុស្ស​រាល់​គ្នា​ដែល​នៅ​ជិត​ស្រលាញ់​ទាំង​មិន​ទាន់​បាន​ជិតស្និទ្ធគ្នា​ខ្លាំង​ផង។ ពេល​នៅ​ក្បែរ​សត្វ​ចិញ្ចឹម​មាន​អារម្មណ៍​ថា មាន​សុភមង្គល និង​ភាព​សោកសៅ​បាន​រសាយ​អស់​ពី​ខ្លួន។ កាយវិការ​វា មិន​ត្រឹមតែ​បង្រៀន​អ្នក​ឲ្យ​ចេះ​អត់ធ្មត់​ប៉ុណ្ណោះ​ទេ ភាព​ក្និកក្នក់​ដាក់​មនុស្ស​​ក៏​ធ្វើឲ្យ​ចិត្ត​ទន់​ទៀត​ផង។

រូបតំណាង

**២.ចេះ​លួងលោម**

នៅ​ពេល​អ្នក​មាន​ថ្ងៃ​អាក្រក់​ដោយ​មាន​អារម្មណ៍​មិន​ល្អ មួម៉ៅ សត្វ​ចិញ្ចឹម​នឹង​នៅ​ក្បែរ ដើម្បី​សម្រាល​ទុក្ខ​អ្នក។ ពួកគេ​អាច​ដឹង​ពី​អារម្មណ៍​របស់​ម្ចាស់ ទាំង​ពេល​សប្បាយ​រីករាយ ឬ​ពេល​កើត​ទុក្ខ។ សត្វ​ចិញ្ចឹម​នោះ​នឹង​ជិត ហើយ​ផ្ដល់​ភាព​កក់ក្ដៅ​ដោយ​ការ​នៅ​នែបនិត្យ​ក្បែរអ្នក។

៣.ជិតស្និទ្ធ

នៅ​ពេល​អ្នក​ចិញ្ចឹម​វា​អារម្មណ៍​របស់​អ្នក​ទុក​វា​ដូច​ជា​សមាជិក​គ្រួសារ ដោយ​ពេល​មាន​ជំងឺ​គឺ​នាំ​គេ​ទៅ​កាន់​ពេទ្យ​សត្វ ដើរ​លំហែ ទិញ​សម្លៀកបំពាក់​ឲ្យ និយាយ​រួម​អ្នក​នឹង​មិន​គិត​ថា​វា​ជា​សត្វ​ឡើយ តែ​ជា​អ្នក​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ។

៤.ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ

នៅពេល​ទំនេរ អ្នក​ប្រាកដជា​នាំ​វា​ទៅ​ដើរ​កម្សាន្ត។ ការ​ដើរ​កម្សាន្ត​នោះ​ហើយ​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ បើ​អ្នក​ចិញ្ចឹម​សត្វ​ឆ្កែ​វា​នឹង​នាំ​អ្នក​ទៅ​លេង​ខាង​ក្រៅ។

៥.បង្កើន​អារម្មណ៍​ស្រស់​ថ្លា

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Missouri-Columbia បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​មើល​សត្វ​ចិញ្ចឹម​របស់​អា​ជួយ​ជំរុញ​អារម្មណ៍​ឲ្យ​ល្អ​ឡើង។ នោះ​ហើយ​ជា​មូលហេតុ​ដែល​សត្វ​ចិញ្ចឹម​មាន​ការ​ពេញ​និយម សម្រាប់​ការ​ព្យាបាល ព្រោះ​ពួកគេ​នាំ​មក​នូវ​សន្តិភាព​ដល់​ជីវិត​មនុស្ស​រាល់​គ្នា៕

រូបតំណាង

ចុចអាន៖សម្រាប់​អ្នក​​ស្រលាញ់​សត្វ​ឆ្កែ គួរ​ដឹង​ពី​អារម្មណ៍​​វា​តាម​​រយៈ​កាយ​វិការ​ទាំង​នេះ​

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម