ភិន សុដាលីស ចែករំលែកអាថ៌កំបាំងស្លៀកពាក់បិទបាំងឲ្យមើលទៅស្គមជាងមុន
- 2018-07-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិន សុដាលីស ចែករំលែកអាថ៌កំបាំងស្លៀកពាក់បិទបាំងឲ្យមើលទៅស្គមជាងមុន
តារាស្រីសាច់សខ្ចី អ្នកនាង ភិន សុដាលីស ថ្វីបើមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់រួចហើយក្ដី ក៏សម្រស់អ្នកនាងស្រស់ស្អាតមិនចាញ់កាលពីពេលនៅក្រមុំនោះទេ។ ជួបសំណេះសំណាលគ្នា ជាមួយនិងក្រុមការងារ កញ្ញា អ្នកនាង សុដាលីស បានឆ្លើយសំនួរផ្សេងៗទាក់ទងនឹងការថែរក្សាសម្ផស្ស ជាពិសេសរាងរៅរបស់នាង។ នាងបានបញ្ជាក់ថា ការពិតទៅនាងស្រកគីឡូ ប្រមាណត្រឹម ២គីឡូប៉ុណ្ណោះ ដូច្នេះហើយនាងគិតថារូបរាងនាងមិនបានផ្លាស់ប្ដូរខ្លាំងនោះទេ។ មូលហេតុដែលធ្វើឲ្យនាងមើលទៅស្គមជាងមុន ប្រហែលមកពីការចេះជ្រើសរើសស្លៀកសំលៀកបំពាក់ដែលសក្ដិសមនិងរូបរាងរបស់នាង មួយទៀតអាចមកពីនាងមានតិចនិកក្នុងការថតរូប ដែលមើលទៅគួរឲ្យចាប់អារម្មណ៍។ ដាលីសបានចែករំលែកវិធីស្លៀកពាក់ដូចខាងក្រោម៖
១. ដឹងចំណុច ស្អាតនិងមិនស្អាតនៅលើរាងកាយ
ដាលីសបានបញ្ជាក់ថាផ្នែកដែលធំជាងគេ លើដងខ្លួននាង គឺត្រង់ក្បាលពោះ និងដើមដៃ។ ដូច្នេះរាល់ពេលដែលនាងស្លៀកពាក់គឺ ត្រូវប្រយ័ត្នត្រង់ចំណុចទាំង ២ នេះជាងគេ។ សម្លៀកបំពាក់ដែលដាលីស ស្លៀកគឺភាគច្រើន មានម៉ូដចងនៅចង្កេះដើម្បីឲ្យចេញរាង ហើយដៃអាវខ្លីល្មមអាចបិតបាំងដើមដៃបាន។ ចំពោះពណ៌វិញភាគច្រើននាងជ្រើសរើសពណ៌ខ្មៅ ឬពណ៌ដិតៗ។
២. ប្រើស្បែកជើងកែងចោត
បន្ថែមឲ្យមើលទៅឃើញចេញរាងស្អាត ដាលីសតែងតែប្រើស្បែកជើងកែងចោទ ជាមួយភាគច្រើននៃឈុតសម្លៀកបំពាក់របស់នាង។ ស្បែកជើងកែងចោទ ជួយបន្ថែមកម្ពស់ដែលមើលទៅសមាមាត្រនឹងរាងរបស់នាង ធ្វើឲ្យមិនសូវឃើញធំ។
៣. នាងរើសសម្លៀកបំពាក់ដែលមានឆ្នូតបញ្ឈរ
សំលៀកបំពាក់ដែលមានក្រឡា ឬឆ្នូតគឺត្រូវប្រយ័ត្នបន្តិច ព្រោះវាអាចធ្វើឲ្យអ្នកឃើញធំខុសធម្មតា។ ដាលីសតែងតែជ្រើសរើសសម្លៀកបំពាក់ដែលមាក្រឡាបញ្ឈរ និងជៀសវាងក្រឡាដេក ដែលធ្វើឲ្យមើលទៅឃើញរីកធំ។
៤. ការចេះឈរកាច់ស្ទីលក៏ជាអ្វីដែលជួយឲ្យអ្នកមើលទៅស្គមជាងមុនដែរ
ចំពោះការប្រើស្ទីលថតឲ្យឃើញរាងស្រឡូនស្អាត ដាលីសបញ្ជាក់ថា អ្នកត្រូវដឹងថា តើជ្រុងណានៃរាងកាយអ្នកដែលពេលកាច់ទៅស៊ីកាមេរ៉ា។ ចំពោះនាង គឺនាងឈររៀងបញ្ឆិតកាមេរ៉ា ឈានជើងវែងទៅមុខ។
ចុចអាន៖អ្នកសក់វែងទៅណាក៏មិនសាំដែរ ឱ្យតែចេះលេងម៉ូដសក់ដូចចែ ឡេង តួស្រីរឿង "បាតដៃខ្មៅ"