សម្រស់បេក្ខនារីបរកញ្ញាហុងកុង ២០១៨យ៉ាប់ៗពេកធ្វើឲ្យគេសើចយំ
- 2018-07-12 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់បេក្ខនារីបរកញ្ញាហុងកុង ២០១៨យ៉ាប់ៗពេកធ្វើឲ្យគេសើចយំ
បេក្ខនារីជាច្រើនត្រូវបានគេវាយតម្លៃថាជឿជាក់លើរូបសម្បត្តិរបស់ខ្លួនពេកពេលចូលចុះឈ្មោះចូលប្រលងក្នុងកម្មវិធីឆ្នាំនេះ។
កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ វគ្គជម្រុះនៃកម្មវិធីប្រលងបវរកញ្ញាហុងកុងឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់បេក្ខនារីជាច្រើនរូប។ យ៉ាងណាក្ដី ហាក់ដូចសម្រស់របស់បេក្ខនារីហាក់មិនមានភាពស្មើគ្នា ខណៈមានអ្នកខ្លះមានសម្រស់ស្ថិតក្រោមអត្រាមធ្យមទៅទៀត។
បេក្ខនារីជាច្រើន មានមុខវៀច រាងមិនស្អាត មានភាពទ្រលុកទ្រលន់។ មានស្រីស្អាតមិនតិចឡើយ ដែលត្រូវបានគេយកកាត់តជាតួអង្គតុក្កតាក្រោយរូបភាពវគ្គជម្រុះត្រុវបានចុះផ្សាយ។ ទោះជាយ៉ាងណាក្ដី ក៏គេនៅតែសង្កេតឃើញថា មានបេក្ខនារីមួយចំនួនមានសម្រស់ស្អាតមិនចាញ់តារាភាពយន្តឡើយ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រលងបវរកញ្ញាកុងកុងប៉ុន្មានឆ្នាំចុងក្រោយនេះ តែងរងការរិះគន់ត្បិតគុណភាពបេក្ខនារីពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្លាក់ចុះ លែងដូចមុន៕