សម្រស់បវរកញ្ញាកូរ៉េ ២០១៨ រងការរិះគន់ថាអន់ជាងនារីធម្មតាទៀត
- 2018-07-09 01:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់បវរកញ្ញាកូរ៉េ ២០១៨ រងការរិះគន់ថាអន់ជាងនារីធម្មតាទៀត
ទោះបីជាទទួលបានជយលាភីក្នុងកម្មវិធីប្រកួតសម្រស់ធំបំផុតនៃប្រទេសក៏ដោយ តែបវរកញ្ញាថ្មីរបស់កូរ៉េខាងត្បូងនៅតែរងការរិះគន់ដដែល។
កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រលងបវរកញ្ញាកូរ៉េឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់ស្រីស្អាត៦០នាក់។ នៅចុងបញ្ចប់ ជយលាភីបវរកញ្ញាត្រូវធ្លាក់លើកញ្ញា Kim Soo Min។
បវរកញ្ញាឆ្នាំថ្មី មានវ័យ២៣ឆ្នាំ កម្ពស់ ១,៧៣ម ទម្ងន់៥៨គីឡូ សព្វថ្ងៃជានិស្សិតផ្នែកពាណិជ្ចកម្មនៃសកលវិទ្យាល័យ Dickinson (សហរដ្ឋអាមេរិក)។ សម្រាប់ជ័យជម្នះនេះ Soo Min បានទទួលលុយសុទ្ធ១០ម៉ឺនដុល្លារ ហើយនាងនឹងតំណាងកូរ៉េទៅប្រលងបវរកញ្ញាចក្រវាលឆ្នាំនេះ។
យ៉ាងណាក្ដី សម្រស់របស់ស្រីស្អាតកើតឆ្នាំ១៩៩៥ មិនត្រូវបានគេវាយតម្លៃខ្ពស់ឡើយ ត្បិតនាងត្រូវគេរិះគន់ថា ស្អាតចាញ់ស្រីៗធម្មតាទៅទៀត។ ជាមួយគ្នានេះដែរ ក៏មានទស្សនិកជនចេញមុខការពារនាង ដោយបានលើកឡើងថា ទោះនាងមិនស្អាតខ្លាំងក្ដី តែនេះគឺជាសម្រស់ធម្មជាតិ មិនបានកែកុនឡើយ៕