ទោះ​គ្មាន​លុយ​ក៏​មាន​សុភមង្គលបាន​ដែរ​ បើ​ក្នុង​ផ្ទះមាន​នារី​ ៥​ ប្រភេទ​នេះ

  • 2018-07-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទ្រព្យ​សម្បត្តិ​លុយ​កាក់​ជា​វត្ថុ​ចាំ​បាច់​ក្នុង​ការ​រស់​នៅ​ ប៉ុន្តែ​វា​មិន​មែន​ជា​វត្ថុ​តែ​មួយ​គត់​ដែល​នាំ​សុភមង្គល​ឲ្យ​ដល់​គ្រប់​គ្នា​នោះ​ទេ។​ ក្រៅ​ពី​ទ្រព្យ​សម្បត្តិ​មនុស្ស​ត្រូវ​ការ​សុភមង្គល​​កើត​ចេញ​ពី​ចិត្ត​ និង​ភាព​កក់​ក្ដៅ​ដែល​សមាជិក​ក្នុង​គ្រួសារ​ឬ​មនុស្ស​ជា​ទី​ស្រលាញ់​ផ្ដល់​ឲ្យ​។​ ម៉្យាង​ទៀត​ទោះ​គ្មាន​លុយ​ ក៏​ក្នុង​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ​បើ​មាន​នារី​ ៥​ ប្រភេទ​នេះ៖​

១.​ នារី​ដែល​ស្មោះ​ត្រង់​

ភាព​ស្មោះ​ត្រង់​ភក្ដី​របស់​មនុស្ស​ស្រី​គឺ​ជា​សុភមង្គល​ពិត​ប្រាកដ​ នៅ​ក្នុង​គ្រួសារ។​ មនុស្ស​ស្រី​មាន​ចិត្ត​ស្មោះ​ត្រង់​ភាគ​ច្រើន​នាំ​ឲ្យ​គ្រួសារ​រីក​ចំរើន​ទៅ​មុខ​ ព្រោះ​ប្ដី​មិន​ចាំ​បាច់​បារម្ភ​ថា​ភរិយា​ផិត​ក្បត់​នោះ​ទេ​ ហើយ​អាច​ផ្តោត​ទៅ​លើ​របរ​រក​ស៊ី​ ដែល​ធ្វើ​ឲ្យ​ជីវភាព​ធូរធារបាន។​

២​.មនុស្ស​ស្រី​មិន​សម្ភារៈ​និយម

សម័យ​ទំនើប​ និង​ស៊ីវិល័យ​ ពិបាក​រក​នារី​ប្រភេទ​​នេះ​ ប៉ុន្តែ​មនុស្ស​ប្រភេទ​នាង​ពិត​ជា​​មាន​ពិត​មែន។​ មនុស្ស​ស្រី​មិន​សម្ភារៈ​និយម​ មិន​មែន​ថា​មិន​ឲ្យ​នាង​ដើរ​ទិញ​ទំនិញ​ ដើម្បី​បំពេញ​តម្រូវ​ការ​​ និង​ចំណូល​ចិត្ត​ខ្លួន​ឯង​នោះ​ទេ​ ប៉ុន្តែ​នាង​ចេះ​គិតគូរ​មើល​ថា​ អ្វី​ទៅ​ចាំ​បាច់​ ឬអ្វី​មិន​ចាំ​បាច់​។​ សម្ភារៈ​និយម​ គឺ​សម្ដៅ​ទៅ​ការ​ចាយ​វាយ​ខ្ជះខ្ជាយ​លើ​របស់​ប្រើប្រាស់​មិន​ចាំបាច់​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ហិរញ្ញ​វត្ថុ​គ្រួសារ។​

៣.​ មនុស្ស​ស្រី​មិន​ចេះ​នាំ​ភ្លើង

ទោះ​ក្រ​ ឬ​មាន​ពេល​ទំនេរ​យ៉ាង​ណា​ ក៏​មនុស្ស​ស្រី​ល្អ​មិន​និយាយ​ច្រើន​ចាក់ចុច​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នាំ​ឲ្យ​មាន​រឿង​ក្ដៅក្រហាយនោះ​ដែរ។​ មនុស្ស​ស្រី​ល្អ​ មិន​នាំ​ភ្លើង​ តែ​ជួយ​ពន្លត់​ភ្លើងធ្វើ​ឲ្យ​រឿង​ធំ​ទៅ​ជា​តូច​ទៅ​វិញ​។​​

៤.​ មនុស្ស​ស្រី​ចេះ​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​អ្វី​ដែល​ខ្លួន​មាន

ក្រៅ​ពី​មិនប្រៀប​ធៀប​គ្រួសារ​ខ្លួនទៅនឹងគ្រួសារអ្នកដទៃ​ដែល​មាន​បាន​ជាង​ខ្លួន​ ធ្វើ​មាន​ទំនាស់​ជា​មួយ​ប្តី​ មនុស្ស​ស្រី​ល្អ​ចេះ​ដាក់​ចិត្ត​ដាក់​កាយ​ និង​ស្រលាញ់​រាល់​អ្វី​ដែល​ខ្លួន​មាន។​ ការ​អត់​ធ្មត់​របស់​នាង​ និង​ភាព​សុទិដ្ឋិនិយម​ធ្វើ​ឲ្យ​គ្រួសារ​មើល​ទៅ​មាន​សុភមង្គល​ ដែល​​អ្នក​មាន​លុយ​ខ្លះ​ពិបាក​មាន​។​

៥.​ ចេះ​លើក​ទឹក​ចិត្ត​គ្នា​ក្នុង​គ្រា​លំបាក

ជាជាង​ការ​បន្ទោស​បន្ថែម​ នារី​នាំ​សុភមង្គល​ ចេះ​លួង​ និង​លើក​ទឹក​ចិត្ត​ប្ដី​ ដែល​ជា​កម្លាំង​ចិត្ត​​មួយ​ធ្វើ​ឲ្យ​​ថ្ងៃ​អាក្រក់​ទៅ​ជា​ថ្ងៃ​ល្អ​ ធ្វើ​ឲ្យ​គ្រួសារ​ជួប​ជុំ​មាន​សុភមង្គល​ ហើយ​លុយ​កាក់​​ហូរ​មក​តាម​ក្រោយ៕​

ចុចអាន៖​ហេតុផល​ ១៧​យ៉ាង​ដែល​ស្រីៗ​ស្រលាញ់​មនុស្ស​ម្នាក់​​ពេញ​បេះដូង

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម