កុំ​ឲ្យ​ឆាប់​បាក់​​​សម្រស់ទៅ​ថ្ងៃ​មុខ អ្នកមាន​វ័យ​ ២០​ ឆ្នាំត្រូវ​ដឹង​ពី​វិធី​ថែទាំនេះ

  • 2018-07-04 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​​​​ធំ​ពេញ​វ័យ អ័រម៉ូន​នៅ​ក្នុង​រាង​ការ​មាន​ភាព​ប្រែ​ប្រួល ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ភ្លឺ​ជា​ង​មុន។ ទន្ទឹម​​នឹង​ការ​ប្រែ​ប្រួល​នេះ​ដែរ មុខ​របស់អ្នក​​ក៏​ងាយ​នឹង​កើត​មុន ហើយ​អ្នក​​អាច​មើល​ទៅ​ចាស់​ជាង​វ័យ​ទៅ​​ថ្ងៃ​មុខ បើ​សិន​ជា​​ចូល​ដល់​​វ័យ​ខ្ទង់​២០​ឆ្នាំ​នេះ​ អ្នក​ចេះ​តែ​បណ្តែត​បណ្តោយ​មិន​​ចេះ​ថែរក្សា​​ឲ្យ​បាន​ត្រឹម​ត្រូវ​​។

​​១. ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​​

ចង់​បាន​ស្បែក​​ភ្លឺ​ស្អាត មាន​សំណើម មិន​មែន​គិត​តែ​ពី​ការ​លាប​ឡេ​ តែ​មួយ​មុខ​នោះ​ទេ អ្នក​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ស្បែក​មាន​ភាព​ស្រស់​ថ្លា​ពី​​​ខាង​ក្នុង​ចេញ​មក​​ក្រៅ។

​​២. លាង​ដៃ​​មុន​ពេល​លាង​មុខ​​

ដោយ​សារ​​តែ​ភាព​កខ្វក់​នៅ​លើ​ដៃ​អ្នក​ អាច​ធ្វើ​ឲ្យ​​កើត​មុន​ ពេល​អ្នក​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្ទៃ​មុខ ដូច្នេះ​ជា​រៀងរាល់​ថ្ងៃ​មុន​លាង​សម្អាត​​មុខ​​ អ្នក​ត្រូវ​​លាង​ដៃ​​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ល្អ​សិន។

​​៣. លាង​ជម្រះ​គ្រឿង​សម្អាង​លើ​មុខ មុន​ពេល​ចូល​​គេង​​

ទោះ​បី​ជា​រវល់​ឬ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ឆ្លៀត​ពេល​ជូត​សម្អាត​គ្រឿង​សម្អាង​នៅ​លើ​ផ្ទៃ​មុខ​ ឲ្យ​​បានជ្រះ​​ស្អាត​ល្អ ដើម្បី​​ការពារ​កុំ​ឲ្យ​កើត​មុន ស្បែក​លេច​ចេញ​ស្នាម​​ជ្រីវ​ជ្រួញ។

​​៤. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​​

​​​ពន្លឺ​ថ្ងៃ​អាច​បំផ្លាញ​ស្បែក​អ្នក​ខ្ទេចខ្ទី​​ដោយ​មិន​ដឹង​ខ្លួន បើ​អ្នក​ចេញ​ទៅ​ខាង​ក្រៅ​ដោយ​មិន​បាន លាប​​ឡេ​ការពារ​ជាមុន។ ឡេ​ការពារ​កម្តៅ​ថ្ងៃ មិន​ត្រឹម​តែ​ជួយ​ការពារ​ស្បែកពី​ពន្លឺ​ព្រះ​អាទិត្យ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​នៅ​​តែ​ក្មេង​ផង​ដែរ។

​​៥. ពាក់​​វ៉ែនតា​ការពារ​​កម្តៅ​ថ្ងៃ​​

វ៉ែន​តា​អាច​ជួយ​ការពារ ត្រង់​បរិវេណ​រង្វង់​ភ្នែក មិន​ឲ្យ​មាន​​​ស្នាម​ខ្មៅ​និង​ជ្រីវជ្រួញ​​​ ពេល​ដែល​អ្នក​​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ។

​​៦.​ មិន​ញេច​មុន​​ផ្តេសផ្តាស​​

បើ​អ្នក​កើត​មុន​ច្រើន ត្រូវ​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក និង​ប្រើ​ផលិតផល​​ឲ្យ​​បាន​ត្រឹម​ត្រូវ មិន​មែន​ចេះ​តែ​អង្គុយ​ញេច​ឲ្យ​​រូង​ខូង​ស្បែក​មុខ​ឡើយ។

​​៧. មិន​តុបតែង​មុខ​ក្រាស់​ពេក​​

មនុស្ស​ស្រី​​​​ភាគ​ច្រើន​តែង​ចូល​ចិត្ត​ការ​ Make Up ប៉ុន្តែ​យ៉ាង​ណា​ក៏​កុំ​ Make Up ក្រាស់ពេក ព្រោះ​វា​អាច​ស្ទះ​រន្ធ​​​ញើស​ ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់។

​​៨. ដឹងពី​វិធី​​ថែទាំ​​តាម​លំដាប់​លំដោយ​ ជា​​ប្រចាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។​​ ​ចុច​​ទីនេះ​ដើម្បី​អាន​បន្ត​៖ អាថ៌​កំបាំង​ថែរក្សា​ស្បែក​ឲ្យ​ស​ភ្លឺ​ស្អាតពីខាងក្នុង​ដូច​នារី​កូរ៉េ

​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី