ទោះស្បែកសហើយក៏ដោយ សុខ ពិសី នៅប្រើវិធីខាត់ស្បែក អំពិលទុំបន្ថែមឲ្យរឹតតែភ្លឺចែងចាំង
- 2018-07-04 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះស្បែកសហើយក៏ដោយ សុខ ពិសី នៅប្រើវិធីខាត់ស្បែក អំពិលទុំបន្ថែមឲ្យរឹតតែភ្លឺចែងចាំង
តារាចម្រៀងមានប្រជាប្រិយភាព សុខ ពិសី អាចទាក់ចិត្តអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្ត ព្រោះតែភាពរួសរាយរាក់ទាក់ សំឡេងពីរោះ និងសម្រស់ស្រស់ស្អាតរបស់នាង។ អ្នកគាំទ្រភាគច្រើន ជាពិសេសស្រីៗមានការចាប់អារម្មណ៍សម្បុរស្បែកសខ្ចីល្វក់របស់នាង។
ពិសី បានបញ្ជាក់ថា នាងមានរូបមន្តខាត់ស្បែកផ្ទាល់ខ្លួនមួយ ដើម្បីជួយឲ្យសម្រស់ស្បែកនៅតែស្រស់ស្អាត នោះគឺអំពិលទុំលាយជាមួយទឹកដោះគោ និងទឹកឃ្មុំ។ ចំណែកបរិមាណនៃគ្រឿងផ្សំដើម្បីខាត់ គឺនាងមិនកំណត់ទេដឹងត្រឹមថា លាយអាចលាបសព្វខ្លួនប៉ុណ្ណោះ។ ម្ចាស់បទ "ហេតុអី្វយកអូនលេងសេីច" បានបន្ថែមទៀតថា ដោយសារចុះថតហាលថ្ងៃក្តៅ ស្បែកប្រែជាស្រអាប់ និងស្ងួត ដូច្នេះហើយនាងតែងតែធ្វើរូបមន្ដខាត់ស្បែកនេះ ទីមួយ ដើម្បីជួយឲ្យស្បែកសភ្លឺថ្លាឡើងវិញ ហើយទីពីរ ជួយការពារ និងចិញ្ចឹមកោសិការស្បែកឲ្យមានសុខភាពល្អ ព្រោះទឹកឃ្មុំ រួមជាមួយទឹកដោះគោ បានចូលទៅជួយបំប៉នស្បែក ហើយអំពិលជាអ្នកដុះខាត់ឲ្យស្បែកស។ ម៉្យាងទៀតដោយសារនាងមានសម្បុរសស្រាប់នៅពេលធ្វើរូបមន្តនេះរួច កាន់តែសមួយកម្រិតទៀត ហើយជួយការពារស្បែកនាងផងដែរ។
ដូច្នេះក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ កញ្ញា ពិសី បានចែករំលែកពីវិធីសាស្ត្រខាត់ស្បែកឲ្យស ដោយប្រើរូបមន្តធម្មជាតិនោះគឺ៖
គ្រឿងផ្សំ៖
អំពិលទុំ
ទឹកឃ្មុំ
ទឹកដោះគោឆៅ
របៀបធ្វើ
លាយល្បាយចូលគ្នាឲ្យសព្វ លាបថ្នមៗពេញរាងកាយ អ្នកអាចលាបទុកចោល ២០ នាទី ឬចូលក្នុងទូរឆ្ពង់ ២០ នាទី ចាំលាងទឹកចេញ។ មួយអាទិត្យធ្វើ ២ ទៅ ៣ ដងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចំពោះផ្ទៃមុខវិញនាងលាបទឹកឃ្មុំសុទ្ធ ទុក ១៥ នាទីចោលសិន ទើបលាងទឹកចេញ៕
ចុចអាន៖ស្បែកខ្នងសរលោងស្អាតម៉ត់ខៃ គ្មានមុនមួយគ្រាប់ ដោយវិធីថែទាំងាយៗ ២ យ៉ាង