ក្រោយកូនទាំង ២ កូររាល់ថ្ងៃពេក ម្ដាយម្នាក់សម្រេចចិត្តគូរសកម្មភាពចេញជារូបត្លុក
- 2018-06-28 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយកូនទាំង ២ កូររាល់ថ្ងៃពេក ម្ដាយម្នាក់សម្រេចចិត្តគូរសកម្មភាពចេញជារូបត្លុក
នៅពេលដែលអ្នកឃើញរូបត្លុករបស់ក្មេងៗ និងម្ដាយ ទាំងនេះរួចមក អ្នកប្រាកដជានិយាយថា វាស្រដៀងទៅនឹងជីវិតរបស់អ្នកដែរ។ ប៉ុន្តែបើដឹងពីអ្នកគូរ និងមូលហេតុ ស្រ្តីជាម្ដាយដូចគ្នា ពិតជាស្ញប់ស្ញែងអ្នកគូរជាក់ជាមិនខាន។
ស្ត្រីជនជាតិរុស្ស៊ីម្នាក់ដែលជាវិចិត្រករ ក្រោយពេលជួបប្រទះបញ្ហាកូនកូរមិនឈប់ឈររាល់ថ្ងៃ ក៏បែកគំនិតបង្កើតជាអាល់ប៊ុមរូបភាពដែលជាស្នាដៃ និងជីវិតពិតខ្លួនតែម្ដង។ Maria Gorbunova គឺជាវិចិត្រករស្រីម្នាក់ដ៏មានជំនាញក្នុងការគូររូបភាពរបស់ប្រទេសរុស្ស៊ី។ Maria ក៏ជាម្ដាយរបស់ទារកដ៏ស្រស់ស្អាតពីររូបផងដែរ។ ដូចជាម្ដាយរាប់លាននាក់នៅជុំវិញពិភពលោកដែរ Maria Gorbunova បានជួបពិសោធន៍ជីវិត ក្រោយពីមានកូនតូចៗធ្វើឲ្យឈឺក្បាល និងរវល់គ្រប់ពេល។ ប៉ុន្តែជំនួសឲ្យការធុញទ្រាន់ និងមួម៉ៅ ម្ដាយរបស់កូនតូចៗរូបនោះ បានគូរនូវសកម្មភាពពិតក្នុងគ្រួសារឲ្យក្លាយជារឿងសប្បាយ និងមើលទៅស្រស់ស្អាតចម្រុះពណ៌។ នាងបានបន្តថា រូបដែលគូរចេញមក សុទ្ធតែជាសកម្មភាពកូនៗនាងធ្វើរួច ហើយនាងក៏គូរវាចេញជារូបត្លុក ដើម្បីទុកជាអនុស្សាវរីយ៍ ដោយមិនដឹងថា ក្រោយបង្ហោះរូបទាំងនោះទៅ ទទួលបានការគាំទ្រខ្លាំងអ្នកលេងបណ្ដាញសង្គមខ្លាំងនោះទេ៕
ចុចអាន៖តោះមកស្គាល់សត្វតំណាងឲ្យប្រទេសនីមួយៗ នៅលើពិភពលោកទាំងអស់គ្នា!