ងាយ​ៗ​ធ្វើឲ្យ​សាច់​មុខ​ស​ខ្ចី​ដូច​កូន​ក្មេង​ ដោយ​គ្រាន់តែ​ប្រើ​ម៉ាស​ទឹក​ដោះ​គោ​កក​

  • 2018-06-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាច់​មុខ​ម៉ត់​ខៃ​សរ​ខ្ចី​គឺ​ជា​បំណង​ប្រាថ្នា​អ្នក​គ្រប់​គ្នា​ ជំនួស​ឲ្យ​ការ​ចំណាយ​លុយ​ទិញ​ផលិតផល​ថ្លៃ​ៗ​មក​ប្រើ​ ឬ​ពេល​ខ្លះ​ប្រើ​មិន​ត្រូវ​នាំ​ឲ្យ​កាត​់ស្បែក​មុខ​ទៅ​ជា​មាន​ប្រតិកម្ម​ ផ្សេង​ៗ​។​ អ្នក​គូរ​សាកល្បង​ធ្វើ​ម៉ាស​មុខ​ដោយ​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ​ដូច​ជា​ទឹក​ដោះ​គោ​ជា​ដើម។​ ទឹក​ដោះ​គោ​ផ្ទុក​ដោយ​វីតាមីន​ A, D , E​ ជួយ​ឲ្យ​ស្បែក​មុខ​ស​ និង​ទន់​រលោង​ដូច​ស្បែក​កូន​ក្មេង​។​ វិធី​ធ្វើ​គឺ​ដូច​ខាង​ក្រោម៖​

គ្រឿង​ផ្សំ៖

ទឹក​ដោះ​គោ​ស្រស់​ ១​ពែង​

ពុម្ព​ចាក់​ទឹកកក​

កូន​កន្សែង​ស្ដើង​ជូត​មុខ​១​

របៀប​ប្រើ៖

១.​ ចាក់​ទឹក​ដោះ​គោ​ស្រស់​ក្នុង​ពុម្ព​ទឹក​កក​ ហើយ​ទុក​ក្នុង​ទូរ​ទឹក​កក​ ឲ្យ​កក​។​

២.​ លាង​សម្អាត​មុខ​ជា​មួយ​ហ្វូម​លាង​មុខ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​ៗ។​

៣.​ ជូត​មុខ​ឲ្យ​ស្ងួត​ យក​ទឹកដោះ​គោ​កក​មួយ​ដុំ​មក​ដាក់​រុំ​ក្នុង​កូន​កន្សែង​ស្ដើង​ រួច​ជូត​ដុះ​ឲ្យ​សព្វ​ពេញ​មុខ​ប្រហែល​ ៥ទៅ​១០​នាទី​ ទាល់តែ​ទឹកដោះ​គោ​កក​នោះ​រលាយ។​

៤.​ ទុក​ឲ្យ​ស្ងួត​ ១​ម៉ោង​ បន្ទាប់​មក​សឹម​លាង​មុខ​ចេញ​ជា​មួយ​ទឹក​ត្រជាក់។​ ធ្វើ​បែប​នេះ​រាល់​យប់​មួយ​សប្ដាហ៍​នឹង​ទទួល​បាន​លទ្ធផល៕​

ចុចអាន៖វិធី​ខាត់​ស្បែក​​​​ឲ្យ​ស​ស្អាត ដោយ​ប្រើ​គ្រឿង​ផ្សំ​​ធម្មជាតិ​​ពីរ​មុខ

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម