ខួបកំណើត​​កូន​ម្ដង យុគ ចិន្តា និង អម តែង​ខ្លួន​មិន​ឲ្យ​ចាញ់​គ្នា

  • 2018-06-17 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​យប់មិញ​អ្នកនាង យុគ ចិន្តា បាន​រៀបចំ​ពិធី​ខួប​កំណើត​យ៉ាង​ស្រស់​ស្អាត និង​អធិកអធម​ដល់​​កូន​ស្រី​បណ្ដូល​ចិត្ត យុគ ដាពេជ្រ ហៅ អម គម្រប់​វ័យ ១៥ ឆ្នាំ នៅ​ភោជនីយដ្ឋាន​ស្លឹក​ឈូក។

ថ្វីត្បិត​តែ អម ទើប​មាន​វ័យ​ប៉ុណ្ណេះ​មែន តែ​សម្រស់​នាង​ស្រស់​ស្អាត​មិន​ចាញ់​ម្ដាយ​ឡើយ ហើយ​អ្វី​ដែល​ពិសេស​គឺ​អ្នក​ទាំងពីរ​តែង​ខ្លួន​ដូច​គ្នា​ក្នុង​ឈុត​បុរាណ ចំណែក​ឈុត​សម័យ​វិញ គឺ​ពណ៌​ស​ដូច​គ្នា ខុស​ម៉ូដ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ អ្វី​ដែល​ពិសេស​មួយ​ទៀត​នោះ គឺ​ក្នុង​ពិធី​ខួប​កំណើត​កូន​ស្រី អ្នកនាង យុគ ចិន្ដា បាន​អញ្ជើញ​ភ្ញៀវ​​កិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ជា​ច្រើន​អ្នក​ផង​ដែរ និង​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស​ទាំង​អស់​គ្នា ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ស្រស់​បំព្រង​ថែម​ទៀត៖

ចុចអាន៖ទោះជិត​គ្រប់​ខែ​​​​ គង់​ចាន់​ស្រី​មុំ​​ នៅ​តែ​​​បន្ត​ថត​រូប​យ៉ាង​សិចស៊ី និងផ្អែមល្ហែម​ជាមួយ​​ប្តី

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី