ឪពុកម្ដាយសម័យថ្មីសាកធ្វើតាមនេះ បើចង់ឲ្យកូនចូលចិត្តរៀនតាំងពីតូចក្រូចឆ្មារ

  • 2018-06-15 05:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេងអាយុ ២ ឆ្នាំ ដល់ ៤ ឬ ៥ ឆ្នាំ ពេញកំពុងរពឹស ចូលចិត្តនិយាយច្រើន ឆ្ងល់ច្រើន។ រយៈពេលនេះ ជាឱកាសល្អបំផុត ដើម្បីបញ្ឆេះចំណង់ចិត្តរបស់ក្មេងឲ្យគេចូលចិត្តរៀន។ សាលា Pre-school ឬមត្តេយ្យ ជាឧបករណ៍ជំនួយមួយផ្នែកប៉ុណ្ណោះ សំខាន់គឺគ្រួសារ ថាតើជំរុញក្មេងដល់កម្រិតណា។

ជុំវិញបញ្ហានេះ បើ​តាម​អ្នក​ជំនាញ​អប់រំ ឪពុកម្ដាយគួរសាកអនុវត្តវិធីខាងក្រោម៖

១. ធ្វើជាគំរូដល់ក្មេង អនុវត្តជាមួយក្មេង

គ្រូមត្ដេយ្យជនជាតិអាមេរិក Stephanie Boyd នៅសាលាអន្តរជាតិ Forest Hill និយាយថា៖ ក្មេងតូចៗចូលចិត្តលេងជាមួយ និងធ្វើតាមឪពុកម្ដាយ។ អ៊ីចឹង បើចង់ឲ្យក្មេងចូលចិត្តរៀន ទាល់តែឪពុកម្ដាយអនុវត្តជាមួយគេដែរ។

ក្មេង​ថ្នាក់​មត្ដេយ្យ​នៅ​សាលា​អន្តរជាតិ Forest Hill

មានន័យថា ឪពុកម្ដាយត្រូវមានសកម្មភាព ឬលេងជាមួយកូនៗ។ ពេលក្មេងឃើញឪពុកម្ដាយរីករាយ ពួកគេនឹងរីករាយដែរ។ សកម្មភាពទាំងនោះ រួមមាន លេងហ្គេម Puzzle គូររូបជាមួយគ្នា-ល-។ ធ្វើរួច ឪពុកម្ដាយនឹងបញ្ចេញស្នាមញញឹម សរសើរស្នាដៃរបស់គេ។ ពេលនោះហើយ គេនឹងចាប់ផ្ដើមសប្បាយចិត្តកាន់តែច្រើន ព្រោះគេអាចធ្វើបាន ហើយគេនឹងមានកម្លាំងបន្តធ្វើកិច្ចការផ្សេងៗទៀត។

សូម្បីធ្វើការងារផ្ទះ ឬទម្លាប់ប្រចាំថ្ងៃ អ្នកក៏អាចឲ្យគេរៀនបានដែរ។ ឧទាហរណ៍ ពេលធ្វើម្ហូប សាកល្បងឲ្យគេលាងបន្លែ ឲ្យគេដឹងថាដាំបាយយ៉ាងម៉េចខ្លះ។ គេកាន់តែឆ្ងល់ កាន់តែរីករាយចង់សាកល្បង។ ទម្លាប់នេះ នឹងបណ្ដុះទម្លាប់រៀនរបស់គេដោយមិនដឹងខ្លួន។

២. ចំណាយពេលហោចណាស់ ៣០ នាទី/ថ្ងៃ ស្ដាប់ក្មេងនិយាយ

គន្លឹះសំខាន់បំផុតឲ្យក្មេងចង់ធ្វើអ្វីមួយ ជាពិសេសរៀនសូត្រនោះ គឺធ្វើយ៉ាងណាឲ្យគេសប្បាយចិត្ត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Stephanie ដែលបញ្ចប់ការសិក្សាផ្នែកអប់រំពីអាមេរិក។

ក្មេង​ថ្នាក់​បឋម​សិក្សានៅ​សាលា​អន្តរជាតិ Forest Hill

គ្រូមត្ដេយ្យរូបនេះ បន្តថា ក្មេងអំឡុងអាយុ ២-៥ ឆ្នាំចូលចិត្តលេង និងនិយាយច្រើន។ រវល់ អស់កម្លាំងពីការងារយ៉ាងណាក៏ដោយ ឪពុកម្ដាយត្រូវឆ្លៀតពេលយ៉ាងហោចណាស់ ៣០ នាទី ឬ ១ ម៉ោង ស្ដាប់ក្មេងនិយាយអ្វីដែលគេចង់និយាយ ឬឲ្យគេនិយាយរឿងនៅសាលាថាបានធ្វើអីខ្លះ។ ក្មេងគឺសាមញ្ញ ពេលគេបាននិយាយអ្វីគេចង់និយាយ ធ្វើអ្វីគេចង់ធ្វើ គេនឹងរីករាយ។

៣. លើកទឹកចិត្តអ្វីដែលជាចំណូលចិត្តពីធម្មជាតិរបស់ក្មេង

មនុស្សម្នាក់ៗ មានចំណុចពិសេសរបស់ខ្លួនរៀងៗខ្លួន។ បើដឹងថា ក្មេងចូលចិត្តអ្វីមួយ ឪពុកម្ដាយត្រូវជំរុញបន្ថែម។ ក្មេងរៀនឆាប់រហ័ស ពេលគេបានឃើញ ចាប់ប៉ះ របស់ដែលគេចូលចិត្ត។

ឧទាហរណ៍ ក្មេងចូលចិត្តសត្វ ដាយណូស័រ។ អ៊ីចឹង អ្នកអាចរក និងបង្ហាញរូបដាយណូស័រគ្រប់ប្រភេទឲ្យគេស្គាល់ ឬទិញរូបដាយណូស័រ ឲ្យក្មេងយកមកផ្គុំ ឬរូបតាំងដាយណូស័រ ហើយបង្រៀនឲ្យគេដឹងពីររបៀបរស់នៅរបស់សត្វនោះ។

ក្មេង​ថ្នាក់​មត្ដេយ្យ​នៅ​សាលា​អន្តរជាតិ Forest Hill

ដោយឡែក បើនិយាយពីរឿងសាលារៀនវិញ ឪពុកម្ដាយគួរជ្រើសរើសសាលាដែលមានគ្រូបង្រៀនយល់ច្បាស់ពីការអភិវឌ្ឍ/ការលូតលាស់ខួរក្បាលរបស់ក្មេងពិតប្រាកដ មានបរិយាកាសឲ្យក្មេងអាច discover អ្វីដែលគេចូលចិត្ត ផ្ដល់សេរីភាពដល់ក្មេងៗក្នុងការរៀន មានបរិស្ថានស្អាតល្អ និងអនាម័យ មានឧបករណ៍រៀនមានគ្រប់បែបសម្រួលដល់ការលូតលាស់របស់ក្មេងជាដើម។

ទាំងអស់នេះមាននៅសាលារៀនអន្តរជាតិ Forest Hill មានកម្មវិធីសិក្សាចំនួន ៣ គឺ (១) ការថែទាំក្មេងបែប Montessori ចាប់ពីអាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យសិក្សា អាយុ ៣ ឆ្នាំ - ៦ ឆ្នាំ និងចុងក្រោយ គឺកម្មវិធីបឋមសិក្សាស្តង់ដារ​អាមេរិក​កាំង។ ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃនេះតទៅ និងទទួលបានការបញ្ចុះតម្លៃ ២០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែមិថុនានេះ និងទទួលបានការបញ្ចុះតម្លៃ ១០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែកក្កដា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬសាកសួរព័ត៌មាននៅសាលាផ្ទាល់ដែលមានទីតាំងនៅផ្ទះលេខ៣៣ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (ក្រោយសាលា ACE) ៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម