ចំណុចពិសេសទាំង ៧ លើខ្លួនមនុស្សស្រី ធ្វើឱ្យបុរសឈ្លក់វង្វេងតាំងពីជួបដំបូង
- 2018-06-16 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចពិសេសទាំង ៧ លើខ្លួនមនុស្សស្រី ធ្វើឱ្យបុរសឈ្លក់វង្វេងតាំងពីជួបដំបូង
វាជារឿងមិនអាចប្រកែកបានឡើយចំពោះការយល់ឃើញថារូបរាងខាងក្រៅសំខាន់ខ្លាំង ព្រោះវាជួយឲ្យអ្នកមើលទៅលេចធ្លោ ទាក់ទាញ គួរឲ្យចាប់អារម្មណ៍ តាំងពីជួបលើកដំបូង ដែលក្នុងនោះមាន៧ចំណុចដូចជា៖
១. ភ្នែកពណ៌ត្នោត
តាមអ្នកជំនាញបានឲ្យដឹងថា បើអ្នកមានពណ៌ភ្នែកខុសគ្នាស្រលះពីពណ៌ស្បែកនោះ អ្នកអាចបង្កើនភាពទាក់ទាញមួយកម្រិតទៀត។ ជាពិសេសមនុស្សប្រុសភាគច្រើនចូលចិត្តស្រីៗណាដែលមានភ្នែកពណ៌ត្នោត ហើយមានរាងដូចគ្រាប់អាល់ម៉ុន ព្រោះមើលទៅទាក់ទាញខ្លាំងគួរឲ្យចង់ស្នេហ៍។
២. រោមចិញ្ចើមក្រាស់
បើអ្នកមានរោមចិញ្ចើមក្រាស់មួយគូពីកំណើត ហើយមានរាងឆ្វង់ស្អាតទៀតនោះ នេះអាចនិយាយបានថាជាមន្តស្នេហ៍ពីធម្មជាតិមួយដែរ ព្រោះវាជាភាពទាក់ទាញមួយដែលអ្នកណាៗក៏ប្រាថ្នាចង់បានដែរ។
៣. ស្មាតូច
បើអ្នកចូលចិត្តបុរសណាមានមាឌធំ ស្មាធំ ហើយមានសាច់ដុំទៀត បុរសនោះតែងចូលចិត្តនារីណាដែលតូចច្រឡឹង រាងស្ដើង និងស្មាតូច ជាពិសេសបើបានពាក់អាវ សំយេះស្មា មើលទៅសិចស៊ីគួរឲ្យស្រលាញ់ខ្លាំងណាស់។
៤. ច្រមុះមានទ្រនុង
ច្រមុះមានទ្រនុងស្រួច ជាក្ដីប្រាថ្នារបស់មនុស្សគ្រប់គ្នា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចបានដូចបំណងទេ។ ម្ល៉ោះបានជាអ្នកដែលមានច្រមុះស្រួចស្អាត តែងមានគេឯងងាកមើលគ្រប់គ្នាពេលចេញទៅណាមកណាម្ដងៗ។
៥. ស្បែករលោងមានសុខភាពល្អ
ឮស្បែកសរលោងស្អាត ទោះនៅក្រោមកម្ដៅថ្ងៃ ឬក្នុងម្លប់គឺជាមន្តស្នេហ៍ដែលទាក់ទាញបុរសៗឲ្យងាកមើលទាំងមិនដឹងខ្លួន។ បុរសៗមិនចូលចិត្តអ្នកស្បែកសស្លេកស្លាំងខ្លាំងពេកនោះទេ ដូច្នេះបើនារីគួរចេះជ្រើសរើសផលិតផលដែលជួយស្បែកបានច្រើន ដូចជាឡេលាបស្បែក Vaseline UV Lighting ជាដើម។
ឡេលាបថែបំប៉នស្បែកនេះមានវីតាមីន B3 ជួយធ្វើឲ្យស្បែកសភ្លឺថ្លា ដោយភាគល្អិតតូចៗពីវ៉ាសឺលីនជែលលីជួយឲ្យស្បែកមានសុខភាពល្អ និងសភ្លឺថ្លាក្នុងរយៈពេល២សប្តាហ៍។
៦. ចង្កាតូច
សម័យនេះ ទាំងបុរសទាំងនារីនិយមណាស់ចង្កាតូច ព្រោះវាមើលទៅគួរឲ្យស្រលាញ់ ពិសេសមើលទៅធម្មជាតិស្អាត ហើយក៏មិនស្រួចពេកដែរ។
៧. ត្រគាកមូលក្លំ
វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលបុរសចាប់អារម្មណ៍នារីមានត្រគាកមូលក្លំ។ យ៉ាងណាមិញ អ្នកអាចហាត់ប្រាណដើម្បីបានត្រគាកបែបនេះ៕