ពេល​កើត​ទុក្ខ គ្រាន់តែ​អាន​ឃ្លា​លើក​ទឹក​ចិត្ត​​នេះភ្លាម អ្នក​អាច​ញញឹម​​វិញភ្លែត

  • 2018-06-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រង់​សម្ដី​ទាំងនេះ អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​អាន​ឲ្យ​មាន​សុភមង្គល ពេល​កំពុង​ធុញថប់។ ឃ្លា​ទាំង​នោះ​បាន​អប់រំ​ផ្លូវ​ចិត្ត ក៏​ដូចជា​រៀបរាប់​ពី​អ្វី​ដែល​ល្អ​ៗប៉ុណ្ណោះ ដូចនេះ​ហើយ​ទើប​វា​អាច​ជួយ​មនុស្ស​កើត​ទុក្ខ​ ឲ្យ​រីករាយ​វិញ​បាន។ ពេល​កំពុង​ពិបាក​ចិត្ត ចូរ​អាន ៩ ឃ្លា​ខាងក្រោម​នេះ៖

.«រឿង​តែ​មួយ​គត់​ដែល​នឹង​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្ត​បាន គឺ​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា ហើយ​មិន​បាច់​គិត​ពី​នរណា​ផ្សេង​ឡើយ ក្រៅ​ពី​ខ្លួន​អ្នក»។

.«ទេពកោសល្យ​សម្រាប់​ការ​សប្បាយ​រីករាយ គឺ​ការ​កោត​សរសើរ និង​ចូលចិត្ត​អ្វី​ដែល​អ្នក​មានស្រាប់ ជំនួស​ឲ្យ​អ្វី​ដែល​អ្នក​មិន​មាន»។

រូបតំណាង

**៣**.«សុភមង្គល​មិនមែន​សំដៅ​លើ​ភាព​ត្រចះត្រចង់​នា​ពេល​អនាគត​ឡើយ ប៉ុន្តែ​វា​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ច្នៃ​ក្នុង​ពេល​បច្ចុប្បន្ន​ ដើម្បី​ឲ្យ​ជីវិត​ស្រស់​ស្រាយ»។

.«សុភមង្គល​ក្នុង​ជីវិត​នេះ គឺ​ក្ដី​ស្រលាញ់ និង​ត្រូវ​បាន​គេ​ស្រលាញ់ ពេល​មាន​វា​ហើយ អ្នក​នឹង​ជួប​តែ​ស្នាម​ញញឹម​គ្រប់​កន្លែង»។

.«សុភមង្គល គឺជា​ជម្រើស បើ​អ្នក​ជ្រើសរើស ដើម្បី​បាន​សប្បាយ​រីករាយ​ នោះ​ជីវិត​នឹង​រីករាយ តែ​បើ​អ្នក​រើស​យក​ភាព​តានតឹង​ នោះ​ជីវិត​នឹង​ជួប​តែ​ភាព​តានតឹង»។

.«សុភមង្គល​គឺ​ស្ថិត​នៅ​លើ​អ្នក​គិត អ្នក​ធ្វើ អ្នក​និយាយ ព្រោះ​បើ​អ្នក​ខ្លួនឯង​ធ្វើ​រឿង​មិន​ល្អ និយាយ​មិន​ល្អ ទើប​ជីវិត​គ្មាន​ភាព​រីករាយ​នឹង​គេ»។

.«គន្លឹះ​នៃ​ការ​សប្បាយ គឺ​អ្នក​ដឹង​ពី​ថាមពល​ក្នុង​ការ​ជ្រើសរើស​អ្វី​ល្អ ព្រម​ទទួល​យក​ការពិត និង​អ្វី​ដែល​ត្រូវ​បញ្ឈប់»។

រូបតំណាង

.«តាម​ការ​ពិត​ទៅ​មនុស្ស​ម្នាក់​ៗ​សម​នឹង​ទទួល​បាន​ការ​សប្បាយរីករាយ ភាព​រំភើប​ត្រេកអរ។ ដូចនេះ​កុំ​អនុញ្ញាត​ឲ្យ​សម្ដី​អ្នក​ដទៃ​ធ្វើឲ្យ​អ្នក​បាត់បង់​អ្វី​ដែល​ខ្លួន​សម​នឹង​ទទួល​នោះ»។

.«អ្នក​មាន​សមានចិត្ត​ល្អ តែងតែ​រីករាយ​គ្រប់​ពេល នេះ​ជា​រូបមន្ត​អាថ៌កំបាំង តែ​ស្រួល​រក​បំផុត»៕

ចុចអាន៖អ្នក Single បើ​បាន​ស្ដាប់​ឃ្លា​លើក​ទឹក​ចិត្ត​នេះ ប្រហែល​លែង​ចង់​រៀបការ​ហ្មង!

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ទ្រី រ៉ាវី