មិន​ធម្មតា​ឈុត "នាងឧសភី" របស់ Miss Earth កម្ពុជា ​ល្បី​ដល់​សារព័ត៌មាន AJ+

  • 2018-06-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​លោក  អ៉ិត សុវណ្ណារាជ ដែល​ជា​ប្រធាន​ក្រុម​​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ La Chhouk Recycled & Creative Fashion បាន​​​​សហការ​គ្នា​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​គាត់ បង្កើត​ស្នា​ដៃ​ដែល​មិន​​គួរ​ឲ្យ​ជឿ ដោយ​​យក​សម្ភារ​ដែល​ប្រើប្រាស់​ហើយ និង​​សំរាម ​ស្ងួត ​ មាន​ដូច​ជា​​ គម្រប​ដប ឌីស បាវ​​ជាដើម​ មក​​កែ​ច្នៃ​ជា​សម្លៀកបំពាក់​​ប្លែកៗ ដែល​កម្រ​មាន​អ្នក​ធ្វើ​ដូច​។

ស្នាដៃ​មួយ​នេះដែរ មិន​ត្រឹម​តែ​ទទួល​បាន​ការ​ ចាប់​អារម្មណ៍​គាំ​ទ្រ​ពី​ មហាជន​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​ទទួល​​បាន​ការ​ប្រកួត​​​​ក្នុង​កម្មវិធី Miss Earth 2017 និង​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​​​ហ្វេសបុក​​​បរទេស​ដ៏​ល្បី​​ទៀត​ផង។

លោក​​​រាជ ចាប់​ផ្តើម​មាន​គំនិត​មួយ​នេះ​ឡើង ​ដោយ​យល់​ឃើញ​ថា សំរាម​គឺ​ជា​បញ្ហា​ធំ​ចម្បង​មួយ​នៅ​ប្រទេស​​កម្ពុជា​យើង ដូច្នេះ​ហើយ​បាន​ជា​លោក​​ចង់​ឲ្យ​ប្រជាពលរដ្ឋ​​​ខ្មែរ មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី ការ​បែងចែក​​ឲ្យ​ដាច់​​ពី​គ្នា​រវាង​សំរាម​សើម​និង​​សំរាម​ស្ងួត​ ​ដឹង​ពី​​គុណ​តម្លៃ និង​ប្រើ​ប្រាស់​វា​ឲ្យ​អស់​ពី​សក្ដានុពល ដើម្បី​កាត់​បន្ថយ ការ​កើន​ឡើង​នៃ​សំរាម និង​ចូល​រួម​ថែរក្សា​បរិស្ថាន​​​ទាំង​អស់​គ្នា។ ​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី