អ្នក Single បើបានស្ដាប់ឃ្លាលើកទឹកចិត្តនេះ ប្រហែលលែងចង់រៀបការហ្មង!
- 2018-06-06 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នក Single បើបានស្ដាប់ឃ្លាលើកទឹកចិត្តនេះ ប្រហែលលែងចង់រៀបការហ្មង!
ទោះអាយុច្រើនហើយនៅតែ Single គ្មានអ្វីគួរឲ្យបារម្ភទេ ព្រោះអ្នកអាចសោយសុខនឹងជីវិតគ្មានអ្នករំខាននេះបាន ហើយបើបានស្ដាប់ឃ្លាលើកទឹកចិត្តទាំងនេះទៀត អាចនឹងលែងចង់បានគ្រួសារហ្មង ក៏មិនដឹង។
១.«ទៅខ្វល់អីរឿង Single ហ្នឹង បើគ្មានអ្នកស្រលាញ់ទេក៏ហីទៅ ព្រោះកាន់តែអាចបង្កើនមិត្តភ័ក្ដិបានច្រើនទៀត។ អ្នក Single ទាំងអស់នៅក្នុងពិភពលោកសុទ្ធតែជាមិត្តភ័ក្ដិរបស់អ្នក»។
២.«ខ្ញុំមិនមែនជាលីវឥតប្រយោជន៍ទេ ខ្ញុំមានការប្ដេជ្ញាចិត្តច្បាស់លាស់ ព្រោះបើគ្មានអ្នកសក្ដិសមនឹងខ្ញុំ តើឲ្យទទួលមានមកធ្វើស្អី»។
៣.«ទោះគ្មានក្ដីស្នេហានៅក្នុងជីវិត តែមានក្ដីស្រលាញ់ពីមនុស្សជុំវិញខ្លួន និងជីវិតដ៏ហំហានមួយ។ ប៉ុណ្ណឹងហើយនៅមិនគ្រប់គ្រាន់ទៀតអី»។
៤.«ការនៅលីវមិនមានន័យថា មិនដឹងអ្វីសោះអំពីសេចក្ដីស្រលាញ់ទេ តែវាមានន័យថាអ្នកដឹងគ្រប់យ៉ាង គ្រាន់តែរង់ចាំមនុស្សល្អម្នាក់ចូលមកក្នុងជីវិតប៉ុណ្ណោះ»។
៥.«ការរង់ចាំនរណាម្នាក់ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្ត គឺជាវិធីដ៏ល្អបំផុត និងគ្មានភាពសោកស្ដាយក្នុងជីវិត។ ព្រោះបើចេះតែទទួលយកមនុស្សឲ្យមកចូលក្នុងជីវិត អ្នកអាចនឹងខូចចិត្តពេលក្រោយ»។
៦.«នៅក្នុងទំនាក់ទំនងស្នេហា ភាពស្មោះត្រង់ និងការជឿជាក់ត្រូវតែមាន។ ប្រសិនបើអ្នកមិនអាចមានភាពស្មោះត្រង់ទេ ចូរនៅតែឯងវិញល្អជាង»។
៧.«ឈប់រង់ចាំព្រះអង្គម្ចាស់ជិះសេះសដ៏មានមន្តស្នេហ៍អីទៀតទៅ។ ក្រោកឡើងហើយរកមនុស្សប្រុសធម្មតាៗម្នាក់ ដែលយល់ពីអ្នក និងស្គាល់ច្បាស់ពីអ្នក នោះទើបអាចមានស្នេហានឹងគេខ្លះ ព្រោះព្រះអង្គម្ចាស់ពិតមានមិនច្រើនឡើយ»។
៨.«រស់នៅម្នាក់ឯងប្រសើរជាងមានគូដែលធ្វើឲ្យអ្នកខូចចិត្ត ទឹកភ្នែកគ្មានថ្ងៃស្វាង រហូតឈានដល់ការគិតខ្លី»។
៩.«ប្រសិនបើអ្នកមិនសប្បាយចិត្តក្នុងការនៅទំនេរ នោះអ្នកក៏នឹងមិនសប្បាយចិត្តដូចគ្នាពេលមានស្នេហា ព្រោះអ្នកមិនចេះសោយសុខជីវិតមានន័យ»។
១០.«ការនៅតែឯង គឺជាអំណោយមួយដ៏ពិសេស ព្រោះអ្នកអាចយកពេលវេលា ដើម្បីរៀនបន្ថែម និងស្វែងរកអ្វីដែលធ្វើឲ្យរីករាយបានច្រើនជាងស្នេហា»។
១១.«នៅ Single មិនមែនមានន័យថាគ្មាននរណាម្នាក់ចង់បានអ្នកទេ តែមានន័យថាអ្នកមិនទាន់រកឃើញគូព្រេងពិតប្រាកដតែប៉ុណ្ណោះ»៕
ចុចអាន៖មុនសម្រេចចិត្តចុះចាញ់ ឬបោះបង់អ្វីមួយចោល អានឃ្លាទាំងនេះសិន