«មិនព្រាត់» មួយបទនេះមានអ្នកនៅពីក្រោយគាំទ្រការផលិតមិនចេះតិច
- 2018-06-15 03:25:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«មិនព្រាត់» មួយបទនេះមានអ្នកនៅពីក្រោយគាំទ្រការផលិតមិនចេះតិច
ចម្រៀងថ្មីនេះជាស្នាដៃនិពន្ធទំនុកដោយអ្នកនិពន្ធរឿងនេះផ្ទាល់ គឺអ្នកស្រី ម៉ីសន សុធារី ហើយអ្នកបង្កើតសាច់ភ្លេងជាតន្រ្តីករដ៏មានទេពកោសល្យ លោក កង ពិសិដ្ឋ និងច្រៀងដោយ តារាចម្រៀង សាយ និង ខាំ ជេន ដែលជាតួសំខាន់ក្នុងរឿង «បាតដៃខ្មៅ»។
«មិនព្រាត់» ជាចម្រៀងដែលបង្ហាញពីមិត្តភាពរបស់ក្រុមតន្រ្តីក្មេងវ័យមួយក្រុម លាយឡំមនោសញ្ចេតនាជ្រាលជ្រៅ។ បទនេះត្រូវបានលោក កង ពិសិដ្ឋ រៀបចំសាច់ភ្លេងដោយយកចិត្តទុកដាក់ និងក្តីស្រលាញ់លើសលុប ព្រោះជាស្នាដៃរួមបញ្ចូលគ្នាជាមួយអ្នកមានទេពកោសល្យ។ លើសពីនោះទៀតតន្រ្តីកររូបនេះ ក៏លើកសរសើរដល់ សាយ និង ជេន ដែលមានទេពកោសល្យ ទោះជានៅក្មេង ក៏អាចធ្វើបាននូវសមិទ្ធផលជាច្រើន។
តាមការបញ្ជាក់របស់តារាចម្រៀង កង ពិសិដ្ឋ បទនេះផលិតឡើងក្នុងរយៈពេលដ៏ខ្លីមួយ ប្រហែលជាងមួយអាទិត្យ ព្រោះមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងរឿង «បាតដៃខ្មៅ»។ លោកកង ពិសិដ្ឋ ក៏សង្ឃឹមថាប្រិយមិត្តនឹងពេញចិត្តជួយគាំទ្រ ហើយអាចត្រៀមខ្លួនទៅទស្សនាភាពយន្តខ្នាតធំនេះនៅក្នុងរោងភាពយន្តដែលមានចាក់បញ្ចាំង នៅថ្ងៃទី២៨ មិថុនា ២០១៨ខាងមុខនេះ ដើម្បីគាំទ្រភាពយន្តខ្មែរ៕
កុំភ្លេចទស្សនាវីដេអូ lyric បទ «មិនព្រាត់» ខាងក្រោមនេះ៖