ស្រីៗបើចង់ឲ្យបុរស crush លើអ្នកគ្រប់គ្នា វិធីសាមញ្ញៗទាំងនេះអាចជួយបាន
- 2018-05-30 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើចង់ឲ្យបុរស crush លើអ្នកគ្រប់គ្នា វិធីសាមញ្ញៗទាំងនេះអាចជួយបាន
ស្រីៗដែលអាចធ្វើតាមវិធីទាំងនេះ អាចជួយខ្លួនឲ្យបុរសងាកមកលួចស្រលាញ់អ្នកគ្រប់គ្នាបាន។ អ្នកនឹងក្លាយជាគោលដៅចាប់អារម្មណ៍របស់មនុស្សប្រុសគ្រប់រូបតែម្ដង៖
១.មានទំនុកចិត្តលើការតុបតែងខ្លួន
ជាការប្រសើរណាស់ប្រសិនបើអ្នកកំពុងគិតចង់ឲ្យបុរសៗចាប់អារម្មណ៍ ដូចនេះអ្នកត្រូវតែចេះរៀបចំខ្លួនឲ្យមើលទៅស្រស់ស្អាត ដោយសក់ និងធ្មេញត្រូវស្អាតភ្លឹង។ នៅពេលអ្នកជឿជាក់លើចំណុចទាំងពីរ អ្នកអាចដើរហើរដោយទុកចិត្ត និងចោលស្នាមញញឹមស្រស់ទៅបុរសគ្រប់គ្នា។
២.បង្ហាញភាពស្រស់ស្រាយ
មនុស្សស្រីទោះមិនសូវស្អាតម៉េចក៏ដោយ តែបើមានចរិតចូលចិត្តភាពរីករាយ មិនធ្វើមុខក្រញូវ លេងសើចច្រើន នោះហើយជាមន្តស្នេហ៍ដ៏អស្ចារ្យក្នុងខ្លួន។ អ្នកគួរតែឧស្សាហ៍ញញឹម ទើបធ្វើឲ្យអ្នកដទៃរឹតតែចង់នៅក្បែរ។
៣.មានចិត្តសប្បុរស
បុរសពិតជាមិនមើលរំលងស្រ្តីដែលចិត្តល្អជួយអ្នកដទៃឡើយ ហើយគេអាចនឹងធុញទ្រាន់ចំពោះអ្នកពូកែធ្វើខ្លួន តែមិនចេះចែករំលែក។ ដូច្នេះផ្ដល់ស្នាមញញឹមដ៏ល្អបំផុតរបស់អ្នក ទៅកាន់មនុស្សទាំងឡាយដែលខ្វះខាតជាងខ្លួន នោះហើយជាកាយវិការធ្វើឲ្យបេះដូងរបស់ទន់លោមដោយខ្លួនឯង។
៤.មានមហិច្ឆតា
អ្នកគួរតែជាស្ត្រីដែលមានមហិច្ឆតារីកចម្រើន ដោយមិនមែនរស់នៅជាមួយភាពដដែលៗ។ ចូរបង្ហាញក្ដីស្រមៃ ការតាំងចិត្ត និងទង្វើចង់ផ្លាស់ប្ដូរ ទើបអ្នកអាចឆក់យកចិត្តមនុស្សប្រុសបាន។
៥.ស្លៀកពាក់សមរម្យ
នេះជាចំណុចមិនអាចប្រកែកបាន ដែលថាបុរសណាក៏ចាប់ចិត្តលើនារីដែលចេះរៀបចំខ្លួនបានស្អាតបាត និងមានរបៀប។ ទោះសម្លៀកបំពាក់ថោកក៏ដោយ ឲ្យតែចេះរៀបចំខ្លួនបានប្រសើរ អ្នកនឹងមើលទៅថ្លៃថ្នូរដូចគ្នា។
៦.មានភាពផ្ទាល់ខ្លួនខ្លាំង
បើអ្នកចូលចិត្តធ្វើអ្វីមួយច្របូកច្របល់ជាមួយអ្នកដទៃ នោះអ្នកមិនអាចទាក់ទាញការចាប់អារម្មណ៍ពីបុរសបានឡើយ។ ធ្វើខ្លួនជាមនុស្សមានរឿងរ៉ាវអាថ៌កំបាំងខ្លះក៏ល្អដែរ ព្រោះថាអ្នកដទៃមិនចាំបាច់ដឹងលម្អិតពីខ្លួនអ្នកពេកឡើយ៕
ចុចអាន៖ស្រីៗច្រឡំថា បុរសចង់ញ៉ែពេលឃើញឫកពាទាំង ៥ នេះ តែការពិតគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ