ផ្ទុះរឿងកំពូលតារាប្រុសជប៉ុន មានកូនជាមួយម្ដាយមិត្តភ័ក្ដិតាំងពីអាយុមិនទាន់ ១៤ ឆ្នាំ

  • 2018-05-27 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងអាស្រូវរបស់តារាសម្ដែងប្រុសជប៉ុន Arata Mackenyu បានធ្វើឲ្យទស្សនិកជនជ្រួលច្របល់ជាខ្លាំង។ កាលពីថ្ងៃទី២២ខែឧសភាមុននេះ បណ្ដាញព័ត៌មានកូរ៉េចុះផ្សាយឡើងវិញនូវរឿងរ៉ាវរបស់តារាសម្ដែងជួរមុខជប៉ុន Arata Mackenyu កាលពី៥ឆ្នាំមុន។ តាមនោះដែរ ប្រុសស្អាតកើតឆ្នាំ១៩៩៦ បានកូនស្រីម្នាក់លួចលាក់តាំងពីយូរ គឺនៅពេលលោកមានអាយុ១៤មកម្ល៉េះ។ ក្មេងនេះនៅពេលបច្ចុប្បន្នកំពុងរស់នៅជាមួយម្ដាយ នៅសហរដ្ឋអាមេរិក។

ទស្សនាវដ្ដី Friday កាលពេលនោះបានចុះផ្សាយថា Kenyu បានរួមរ័កជាមួយ ស្រីម្នាក់ឈ្មោះ Y San ដែលមានអាយុខ្ទង់៤០ឆ្នាំ ដែលត្រូវជាម្ដាយរបស់មិត្តភ័ក្ដិលោក។ នៅពេលរឿងនេះកើតឡើង លោកនៅជាអនិតិជននៅឡើយ ពោលគឺជិត១៤ឆ្នាំ។

អត្រាភាគរយខ្ពស់ គេបានសន្និដ្ឋានថា លោកត្រូវបានគេដាក់ថ្នាំហើយរំលោភ។ នៅពេលដឹងរឿងនេះ គ្រួសាររបស់ Kenyu បានចង់ដឹងពាក្យបណ្ដឹងទៅស្ត្រីខាងលើ យ៉ាងណាក្ដី នៅពេលតារារូបនេះ ដឹងថានាងកំពុងពពោះក្នុងផ្ទៃ លោកក៏បានសម្រេចដកពាក្យបណ្ដឹងវិញ។

ទោះបីជារឿងអាស្រូវរបស់ Mackenyu តែងត្រូវគេគាស់កកាយឡើងក៏ដោយ តែដោយសារតែមានសមត្ថភាពខ្ពស់ក្នុងការសម្ដែង កេរ្តិ៍ឈ្មោះរបស់តារាសម្ដែងវ័យ២២ឆ្នាំ នៅតែរក្សាបានល្អដដែល៕

ចុចអាន៖រិះគន់ច្រើនពេក Angelababy ​បកស្រាយរឿង​គេមិនលេងចាក់ទឹក​លើ​ខ្លួន ថាចំ​ថ្ងៃ​មក​រដូវ

ប្រភព៖ Kenh14 អត្ថបទ៖ Caramel

អត្ថបទថ្មី