ចូលរួម​កម្មវិធី​ថ្ងៃមុន​ Seolhyun ត្រូវ​គេ​ថា​ឲ្យ មុខ​ស​ក​ខ្មៅ​ តែ​រ៉ូប​ដែល​ស្លៀក​​នោះ​ថ្លៃ​កប់ពពក

  • 2018-05-10 01:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក Gucci គឺ​ជា​​ប្រេន​​ដ៏​ល្បី​មួយ ដែល​​មាន​តម្លៃ​ថ្លៃ ហើយ​ពេញ​និយម​បំផុត​ សម្រាប់​អ្នក​មាន​លុយ និង​​​តារា​​​នៅ​ក្នុង​សង្គម​សិល្បៈ។

នៅ​ក្នុង​កម្មវិធី 54th Baeksang Arts Award គេ​ក៏​បាន​ឃើញ តារា​កូរ៉េ​ស្រី​មួយ​រូប​ ​ស្លៀក​រ៉ូប​​ម៉ាក​ Gucci ដែល​មាន​ពណ៌​ខ្មៅ អម​ដោយ​ខ្សែ​ក្រវ៉ាត់​ពណ៌​ទឹក​ប្រាក់​ មើល​ទៅ​​លេច​ធ្លោ​ខ្លាំង​ណាស់។ ផ្នែក​ខាង​មុខ​​​រាង​សាមញ្ញ​បន្តិច​មែន ប៉ុន្តែ​​ខាង​ក្រោយ​វិញ មាន​កន្ទុយ​វែង​​ភ្លឺភ្លែក។

អ្នក​ដឹង​ទេ​ថា​រ៉ូប​នេះ មាន​តម្លៃ​ដល់​ទៅ ២៤​០០០ ដុល្លារ ហើយ​សូម្បី​តែ​តារា​ ហូលីវូដ Dakota Johnson ក៏​បាន​ស្លៀក​រ៉ូប​​នេះ នៅ​ក្នុង​កម្មវិធី Golden Globes ផង​ដែរ។

ចុចអានបន្ត៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ដេត ឈុនអ៉ី