ស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ រហូតរៀបការមានកូន ១ បែរជាបែកគ្នាទៅវិញ
- 2018-05-08 06:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ រហូតរៀបការមានកូន ១ បែរជាបែកគ្នាទៅវិញ
តាមការរៀបរាប់របស់លោក ទិត្យ សីហា ពីប្រវត្តិស្នេហាដែលមិនគួរឲ្យជឿ រវាងរូបលោកនិងភរិយារបស់គាត់។ អ្នកទាំងពីរបានស្គាល់គ្នា តាំងពីបឋមសិក្សា ហើយផ្តើមស្រលាញ់គ្នានៅថ្នាក់ទី ១០។
ទិត្យ សីហា បន្តទៀតថា ទោះបីជាអ្នកទាំងពីរស្រលាញ់គ្នាក្នុងវ័យសិក្សាក៏ដោយ ប៉ុន្តែមិនដែលភ្លេចនូវការរៀនសូត្រនោះទេ រហូតដល់ប្រលងបាក់ឌុបបាននិទ្ទេសល្អរៀងៗខ្លួន។
អ្នកទាំងពីរបានសន្យាថារៀបការនឹងគ្នា ពេលដែលរៀនចប់។ ទីបំផុតក្តីស្រមៃ ក៏ក្លាយជាការពិត ពួកគេបានរៀបការដោយព្រមព្រៀងពីចាស់ទុំទាំងសងខាង ហើយបានចាប់ដៃគ្នារកស៊ី យ៉ាងកាក់កបមិនគួរឲ្យជឿ។ ម៉្យាងវិញទៀត ក្រៅពីជោគជ័យក្នុងស្នេហា និងរបររកស៊ី អ្វីដែលពួកគេកាន់តែសប្បាយចិត្តទ្វេដងនោះ គឺទទួលបានកូនប្រុសដ៏ឆ្លាត និហើយគួរឲ្យស្រលាញ់ម្នាក់។
យ៉ាងណាមិញ រឿងដែលអកុសល និងអយុត្តិធម៌បំផុតសម្រាប់លោក គឺការបាត់បង់ភរិយា នៅពេលដែលកូនប្រុសជាទីស្រលាញ់ ទើបតែបាន ៣ ឆ្នាំប៉ុណ្ណោះ។
ជំងឺមហារីកថ្លើមប្រភេទ B បានឆក់យកជីវិតប្រពន្ធរបស់គាត់ទៅ យ៉ាងព្រៃផ្សៃបំផុត ទោះបីជាគាត់ខិតខំស្វះស្វែងយកនាងទៅព្យាបាលវះកាត់ដល់ប្រទេសវៀតណាម និងចិនក៏ដោយ អ្វីៗគឺហួសពេលបាត់ទៅហើយ។
ទោះបី សីហា មានក្ដីសោកសង្រេងយ៉ាងណាក្ដី ប៉ុន្តែលោកនៅតែខំប្រឹងតស៊ូលើកទឹកចិត្តខ្លួនឯង ដើម្បីរស់នៅមើលថែ កូនប្រុសឲ្យបានល្អ ទៅតាមបណ្តាំចុងក្រោយរបស់ភរិយាគាត់៕
អត្ថបទរឿងផ្ដល់ឲ្យដោយ៖ ទិត្យ សីហា