មក​ដឹង​ពី​អត្ថន័យ​ស្នាម​សាក់​ពេញ​និយម​ទាំង​៦

  • 2018-05-07 06:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​សម័យ​នេះ​ សិល្បៈ​នៃ​ការ​សាក់​ដង​ខ្លួន​គឺ​កំពុង​ពេញ​និយម​បំផុត​នៅ​ទូទាំង​ពិភពលោក។​ អ្នក​ខ្លះ​ចូល​ចិត្ត​សាក់​រូប​ទៅ​តាម​ចំ​ណង់​ចំណូល​ចិត្ត​ ប៉ុន្តែ​មិន​សូវ​គិត​រឿង​អត្ថន័យ​ប៉ុន្មាន​ទេ។​ហេតុ​នេះ​ហើយ​​ កញ្ញា ​សូម​នាំ​មក​ជូន​អ្នក​ដែល​ចូល​ចិត្ត​សាក់​នូវ​អត្ថន័យ​នៃ​ស្នាម​សាក់​ដ៏​ពេញ​និយម​ទាំង​នេះ​៖

១​ អក្សរ​ចិន​

ចំពោះ​អ្នក​ដែល​និយម​សាក់​អក្សរ​ចិន​ ច្រើន​តែ​មាន​អត្ថន័យ​ទាក់​ទង​នឹង​ទឹក​ ដី​ ភ្លើង​ ខ្យល់ ​ឬ​ក៏​ជីវិត​ព្រោះ​ពាក្យ​ទាំង​នេះ​ជា​ភាសា​ចិន​មាន​អត្ថន័យ​ល្អ​ហើយ​ថែម​ទាំង​មើល​ទៅ​ស្អាត​ទៀត។​

២.​មេអំបៅ​

ការ​សាក់​រូប​មេអំបៅ​ច្រើន​និយម​ពី​សំណាក់​នារីៗ​។​ មេអំបៅ​គឺ​សំដៅ​លើ​ការ​ផ្លាស់​ប្តូរ​ ឬ​ខុស​ប្លែក​ពី​ពេល​មួយ​ទៅ​ពេល​មួយ​។​ មាន​ន័យ​ថា​​ដង្កូវ​ដែល​គ្រប់​គ្នា​ស្អប់​ខ្ពើម​ប្រែ​ក្លាយ​ទៅ​ជា​មេអំបៅ​ដ៏​ស្រស់​ស្អាត។

៣.​ ភ្នែក​

ការ​សាក់​រូប​ភ្នែក​គឺ​ជា​និមិត្ត​រូប​របស់​ជនជាតិ​អេហ្សីប​សម័យ​បុរាណ​ជាមួយ​នឹង​អត្ថន័យ​ការពារ​ ភាព​អង់អាច​ និង​សុខភាព​ល្អ។​

៤.​ រូប​ត្រី

នៅ​ក្នុង​ប្រពៃណី​ជប៉ុន​ ត្រី​KOI​គឺ​ប្រៀប​ដូច​ជា​នាគ​ដែរ​។​ វា​មាន​ន័យ​ទៅ​តាម​ពណ៌​នៃ​ត្រី​នោះ​ ដូច​ជា​ត្រី​ពណ៌​ខ្មៅ​សំដៅ​លើ​ការ​ជំនះ​រាល់​ឧបសគ្គ​ ពណ៌​ក្រហម​តំណាង​ឱ្យ​សេចក្តី​ស្រលាញ់​ និង​ពណ៌​​មាស​ឬ​លឿង​តំណាង​ឱ្យ​មាន​ទ្រព្យ​ហូរ​ចូល​ និង​សំណាង​ល្អ​។​

៥​. ផ្កា​

អ្នក​ប្រហែល​ជា​ឃើញ​គេ​និយម​សាក់​រូប​​ផ្កាអ័រគីដេ​ សាគូរ៉ា​ ជាពិសេស​ផ្កា​កុលាប​។ ​អ្នក​ដែល​សាក់​រូប​ផ្កា​ច្រើន​តែ​ចូល​ចិត្ត​ភាព​ស្រស់​ស្អាត​ និង​ធម្មជាតិ។​ ជា​ធម្មតា​ផ្កា​គឺ​តំណាង​ឱ្យ​វដ្ត​ជីវិត​មាន​កើត​ចាស់​ ឈឺ​ ស្លាប់​។​ រីឯ​ផ្កា​កុលាប​គឺ​សំដៅ​លើ​ភាព​អំណត់​អត់​ធ្មត់។

៦.​ សញ្ញា​ភ្លេង​

ការ​សាក់​ដែល​ពេញ​និយម​បំផុត​គឺ​សញ្ញា​ភ្លេង​នេះ​ហើយ​។ ការ​សាក់​សញ្ញា​ភ្លេង​តូចៗ​មើល​ទៅ​ស្អាត​ ប៉ុន្តែ​មិន​សូវ​មាន​ន័យ​ជ្រាល​ជ្រៅ​ប៉ុន្មាន​ទេ​ អត្ថន័យ​របស់​វា​អាស្រ័យ​ទៅ​លើ​អ្នក​សាក់ ៕​

ប្រភព៖ Womanitely ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា