រឿង​ដែល​នារី​ៗ​ត្រូវ​គិត​ពិចារណា មុន​សម្រេចចិត្ត​គេង​ជាមួយ​បុរស​ណា​ម្នាក់

  • 2018-04-29 03:00:00
  • ចំនួនមតិ 13 | ចំនួនចែករំលែក 122

បើ​អ្នក​មាន​ស្នេហា ហើយ​គេង​ជាមួយ​មនុស្ស​ប្រុស​ណា​ម្នាក់​មុន​ពេល​រៀបការ អ្នក​គួរតែ​គិតគូរ​ពី​ចំណុច​សំខាន់​ៗ​ទាំងនេះ​សិន។ កញ្ញា សូម​បង្ហាញ​ពី​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវតែ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​ពេល​សម្រេចចិត្ត​លះបង់​ខ្លួន​ឲ្យ​បុរស​ណា​ម្នាក់៖

**១.តើ​គាត់​ពិត​ជា​ស្រលាញ់​អ្នក​ស្មោះ​ទេ?**៖ រឿង​ដំបូង និង​សំខាន់​បំផុត​ដែល​ត្រូវ​ពិចារណា គឺ​ថា​តើ​គាត់​ពិតជា​ស្រលាញ់ ឬ​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ឆាវ​ដែល​ចង់​គេង​ជាមួយ​អ្នក? ត្រូវ​ប្រាកដ​ថា គាត់​ស្រលាញ់​អ្នក​ពិត ហើយ​ឲ្យ​គាត់​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​ខ្លះ ដើម្បី​រក​ចម្លើយ​ជាក់លាក់។

**២.តើ​គាត់​បាន​សុំ​អ្នក​រៀបការ​ទេ?**៖ វា​មិន​ចាំបាច់​នោះ​ទេ ដែល​ថា​បុរស​ម្នាក់​នោះ​ត្រូវតែ​ស្នើ​សុំ​អ្នក​រៀបការ​មុន​អ្នក​ឡើង​គ្រែ​ជាមួយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ស្នើ​សុំ​នោះ​ធ្វើឲ្យ​អ្នក​ទុក​ចិត្ត​គាត់​ថា ពិតជា​ស្មោះត្រង់​ជាមួយ​មែន ព្រោះ​អ្នក​នឹង​មិន​សូវ​ខ្វល់ខ្វាយ​នៅ​ពេល​ក្រោយ។

**៣.អ្នក​មាន​អារម្មណ៍​ស្ងប់​ចិត្ត​ដែរ​ឬ​ទេ?**៖ ក្រោយ​ពេល​គេង​ជាមួយ​គ្នា តើ​អ្នក​មាន​អារម្មណ៍​ស្ងប់​ចិត្ត ហើយ​មិន​ភ័យ​ខ្លាច​ថា​មាន​នរណា​ម្នាក់​ដឹង​រឿង​នេះ​ទេ? បើ​អ្នក​ខ្លាច​បង​ប្អូន និង​ឪពុក​ម្ដាយ​មិន​អាច​ទទួល​យក​បាន នូវ​ទង្វើ​បែបនេះ អ្នក​គួរតែ​កុំ​អី​ល្អ​ជាង។

**៤.តើ​អ្នក​បាន​ណាត់​ជួប​គាត់​ប៉ុន្មាន​ដង?**៖ ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូ គឺជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​វា​មិន​អាស្រ័យ​លើ​ពេល​វេលា​អ្នក​កំណត់​ទេ។ តែ​ទោះជាយ៉ាងណាក៏ដោយ​អ្នក​គួរតែ​ទុក​ពេល​ស្វែង​យល់​ពី​គាត់​ឲ្យ​បាន​ម៉ត់ចត់​បន្តិច មុន​ពេល​គេង​ជាមួយ​គ្នា។

**៥.តើ​អ្នក​ទុក​ចិត្ត​គាត់​ទេ?**៖ អ្នក​មាន​ទំនាក់ទំនង​ជាមួយ​គាត់ ប៉ុន្តែ​តើ​អ្នក​ទុក​ចិត្ត​គាត់​ទាំង​ស្រុង​ឬ​ទេ? ប្រសិនបើ​អ្នក​មិន​ទុកចិត្ត​គាត់​ខ្លាំង​ទេ ចូរ​សួរ​ខ្លួនឯង​ថា​តើ​គួរតែ​បន្ត​គេង​ជាមួយ​គ្នា​ទៀត​ឬ?

៦.កុំ​ប្រញាប់៖ ការ​ឈាន​ដល់​ទំនាក់ទំនង​មួយ​ជាពិសេស​លើក​ដំបូង គឺជា​បទពិសោធន៍​ដ៏​រំភើប​មួយ។ អ្នក​មិន​គួរ​ប្រញាប់ប្រញាល់​ធ្វើ​រឿង​នោះ​ពេក​ទេ ព្រោះ​ត្រូវ​ទុក​ពេល​សិក្សា​ពី​ដៃគូ​ឲ្យ​បាន​ល្អិតល្អន់​សិន ទើប​ធ្វើឲ្យ​វា​មិនមែន​ការ​ស្រលាញ់​ត្រឹម​មួយ​រាត្រី។

៧.ច្បាស់​ពី​ការ​រួមភេទ៖ អ្នក​គួរតែ​គិត​ដោយ​ប្រុងប្រយ័ត្ន មុន​ពេល​រួមភេទ​ជាមួយ​នរណា​ម្នាក់។ អ្នក​ត្រូវ​ប្រាកដ​ថា ព័ត៌មាន​ទាំងអស់​ទាក់ទង​នឹង​ការ​រួមភេទ ហើយ​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​រួមភេទ ព្រោះ ការ​រួមភេទ​ដោយ​គ្មាន​ចំណេះដឹង​អាច​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​បញ្ហា។

**៨.ជា​បុរស​តែ​ម្នាក់​ក្នុង​ជីវិត?**៖ អ្នក​ពិតជា​ច្បាស់លាស់​ហើយ​ថា​គាត់​ជា​មនុស្ស​ប្រុស​តែ​ម្នាក់​គត់​ដែល​អ្នក​គេង​ជាមួយ? ចុះ​បើ​ថ្ងៃក្រោយ​បែក​គ្នា តើ​អ្នក​អាច​ទទួល​យក​បាន​ឬ​ទេ ហើយ​អ្នក​ក្រោយ​គេ​ទទួល​យក​អតីតកាល​បាន​អត់?

៩.ត្រូវ​ការ​ពេល​ខ្លះ៖ ប្រសិនបើ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ អ្នក​ត្រូវតែ​សុំ​ឲ្យ​គាត់​រង់ចាំ បើ​អ្នក​គិត​ថា​ពេល​វេលា​ត្រឹមត្រូវ​មិនទាន់​មក​ដល់៕

ចុចអាន៖ទាយ​ដឹង​ពី​ជម្រៅ​ចិត្ត​បុរស​តាម​រយៈ​ការ​ឱប និងអាច​មើល​ឃើញ​ពីអនាគតនៃ​អ្នក​ទាំងពីរ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី