ទម្លាប់លើសៗទាំង១០ ស្រីៗគួរកែតម្រូវ បើមិនចង់ឲ្យប្រុសៗខ្លាចដល់មិនហ៊ានចូលជិត
- 2018-04-26 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់លើសៗទាំង១០ ស្រីៗគួរកែតម្រូវ បើមិនចង់ឲ្យប្រុសៗខ្លាចដល់មិនហ៊ានចូលជិត
ស្ត្រីសម័យនេះ ទៅណាមកណាមិនចោលទេរឿងតែងខ្លួនខ្ញង់ៗ ហើយកាន់តែខ្លាំងនោះប្រសិនបើនាងជាមនុស្សនិយមភាពហ៊ឺហាទាន់សម័យ។ យ៉ាប់តែពេលខ្លះខ្លួនឯងយល់ថាស្អាត តែអ្នកជុំវិញបែរជាគិតថារៀងជ្រុលពេក ឬមិនទំនងជាដើម។
ក្រែងមិនចាប់អារម្មណ៍ខ្លួនឯង ឥឡូវ កញ្ញា សូមបង្ហាញ ទម្លាប់លើសៗ ១០ ដែលស្ត្រីយើងគួរកែតម្រូវ ដើម្បីកុំឲ្យបុរសពិបាកនៅក្បែរ ដូចជា ៖
១.ផាត់មុខក្រាស់គ្រប់ពេលវេលា មិនត្រូវកាលៈទេសៈ៖ ទម្លាប់ផាត់មុខក្រាស់ៗគ្រប់ពេល នឹងធ្វើឲ្យអ្នកជុំវិញខ្លួនយល់ថាអ្នកកំពុងព្យាយាមបិទបាំងអ្វីម្យ៉ាងលើមុខអ្នកហើយ និងគ្មានជំនឿចិត្តលើសម្រស់ខ្លួនឯង។ អ្នកគួរងាកមកប្រើផលិតផលជួយឲ្យស្បែកមុខស្អាតបែបធម្មជាតិ ជាជាងត្រូវចំណាយរាប់ម៉ោងផាត់មុខដូចជា ប្រើក្រែមលាបមុខ Pond's White Beauty ជាដើម ។ ក្រែមលាបមុខនេះមានវីតាមីន B C E ផ្ដល់សំណើម និងមាន SPF 30 សម្រាប់ការពារស្បែកមុខពីកាំរស្មីព្រះអាទិត្យ ធ្វើឱ្យស្បែកមុខសបែបស៊ីជម្ពូ និងគ្មានស្នាមអុជខ្មៅ។
ស្ត្រីដែលចេះថែរក្សាស្បែកមុខឲ្យមានសុខភាពល្អ មានពណ៌ស៊ីជម្ពូបែបធម្មជាតិបែបនេះ គឺគួរឲ្យស្រលាញ់ចង់នៅក្បែរជាងអ្នកលេង Make Up រាប់រយដង។
២.ស្លៀកពាក់ចម្លែកខុសគេ ៖ ស្ត្រីទាន់សម័យតែនិយមលេងម៉ូដកុំឲ្យដូចគេ ឬ ម៉ូដផ្ទាល់ ខ្លះពិតជាស្អាតទាក់ភ្នែកគួរឲ្យគយគន់ តែខ្លះក៏មិនសូវគាប់ភ្នែកដែរ ឬឃើញភ្លាមហួសចិត្តចង់សើចតែម្តង ដូចជា ខែក្តៅសោះតែពាក់អាវរងាដូចនៅកូរ៉េ ឬស្បែកជើងកវែង ជាដើម។
៣.លេងម៉ូដសក់ជ្រុលពេក ៖ សក់នេះសំខាន់ណាស់ ព្រោះថាទោះមុខមាត់ស្អាតយ៉ាងណាបើលេងម៉ូដខុសបន្តិច គឺដឹងតែគួរឲ្យចង់សើចខ្លាំងតែម្ដង។ កុំចេះតែហ៊ានសាកម៉ូដសក់ប្លែកៗ ព្រោះថាបើកគ្រាន់តែធ្វើម៉ូដខុសមិនជាបញ្ហាធំឡើយ តែបើកាត់សក់ខុសវិញ ពិបាកកែកុនខ្លាំងណាស់ ព្រោះត្រូវចាំសក់ដុះស្រួលបួលវិញយ៉ាងហោចណាស់ ៦ខែឡើង។
៤.កាយវិការច្រងេងច្រងាង ស្តីសំដៅមិនពីរោះ ៖ ធម្មតាចំណុចទាំងពីរនេះមកទាំងព្រមតែម្ដង អ្នកខ្លះបែបនេះគ្រប់ពេលវេលា អ្នកខ្លះភ្លេចខ្លួនម្តងៗ វាមិនធ្ងន់ធ្ងរទេព្រោះបើមានការតាំងចិត្ត ស្ត្រីអាចកែទម្លាប់នេះបាន។
៥. មិនស្មោះត្រង់ ឬសាវ៉ា ៖ ធ្ងន់ធ្ងរបំផុត ហើយមិនតែចំពោះស្ត្រីនោះទេ។ ទោះស្ត្រីមានរូបសម្រស់ស្អាតយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចង់ក្បែរឡើយបើមិនស្មោះត្រង់ ឬមានល្បិចជ្រុល ហើយមានចិត្តប្រែប្រួលមិនទៀងនោះ។
៦.តាមតែចិត្តខ្លួនឯង ៖ ភាគច្រើនពេលស្ត្រីយល់ថាខ្លួនស្អាត ឬ មានអ្វីមួយពិសេសលើសគេ អាចឲ្យនាងមានចរិតក្រអឺតក្រទម គិតថាគេមិនដល់ខ្លួន ចូលចិត្តនិយាយលើកខ្លួនឯង ហើយជាន់គេ។
៨.និយាយអាក្រក់ពីអ្នកដទៃច្រើនដដែល ៖ មនុស្សស្រីភាគច្រើនមានចំណុចនេះ ដូច្នេះវាមិនអាក្រក់ពេកទេ តែកុំឲ្យតែទម្លាប់និយាយតែអាក្រក់ពីស្រីផ្សេងគ្រប់ពេលវេលាឥតល្ហែរ នោះមនុស្សក្បែរអ្នកនឹងគិតថាអ្នកជាមនុស្សមិនល្អ ហើយអាចនិយាយអាក្រក់ពីគេដូចគ្នាពេលនៅក្បែរអ្នកផ្សេង។
៩.រអ៊ូរទាំច្រើន ៖ ត្អូញត្អែរមិនចេះអស់មិនចេះហើយ វាមិនធ្ងន់ធ្ងរឡើយ តែគិតមើលទៅបើអ្នកវិញតើអាចស្ដាប់ការត្អូញត្អែរដដែលរាល់ពេលបានទេ។ បើអាចកាត់បន្ថយខ្លះទៅ ពិសេសរអ៊ូរទាំច្រើនយូរៗទៅ ក្លាយជាទម្លាប់ពេលខ្លះរអ៊ូទាំងមិនដឹងខ្លួនទៀតផង។
១០. រវល់តែជាមួយទូរស័ព្ទជ្រុល ៖ នៅជាមួយមិត្តភក្តិ ឬមិត្តប្រុស បើស្ត្រីរវល់តែចុចទូរស័ព្ទ មានន័យថាមិនឲ្យតម្លៃពេលវេលាដែលគេខំចំណាយជាមួយខ្លួនឡើយ ពិសេសស្ត្រីៗដែលចូលចិត្ត ថតSelfie មិនឈប់ ហើយលេងហ្វេសប៊ុក Post មិនចប់ នោះកាន់តែធ្ងន់ធ្ងរ ។ សម័យឥឡូវ ទម្លាប់ចុចទូរស័ព្ទនេះពិបាកទប់បន្តិច តែព្យាយាមកុំឲ្យជ្រុលពេក៕