របៀបឡើងធ្វើ Presentation កុំឲ្យមិត្តរួមថ្នាក់ស្តាប់ទៅងងុយគេង ហើយបានពិន្ទុល្អទៀត
- 2018-04-24 06:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបឡើងធ្វើ Presentation កុំឲ្យមិត្តរួមថ្នាក់ស្តាប់ទៅងងុយគេង ហើយបានពិន្ទុល្អទៀត
ពេលអ្នកគ្រូឬលោកគ្រូដាក់ Assingment ឲ្យធ្វើម្តងៗមិនសូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែសំខាន់ពេលត្រូវឡើងទៅ Presentation ចេះតែមានអារម្មណ៍បុកពោះ ហើយខ្វះទំនុកចិត្តលើខ្លួនឯង។ ចំណែកឯមិត្តរួមថ្នាក់វិញ ដូចជាមិនសូវយកចិត្តទុកដាក់ស្តាប់សោះ ហើយមើលទៅងងុយគេងសឹងគ្រប់គ្នា។ វាមិនមែនជាបញ្ហាទៀតទេ បើអ្នកអាចអនុវត្តប៉ុន្មានចំណុចខាងក្រោមនេះ អ្នកនឹងធ្វើបានល្អជាងមុន៖
១. ធ្វើវាឲ្យមានលក្ខណៈសាមញ្ញ
ព្យាយាមនិយាយតែចំណុចណាសំខាន់ ទាក់ទងនឹងប្រធានបទ កុំអូសបន្លាយវែងឆ្ងាយ ព្រោះអាចធ្វើឲ្យអ្នកស្តាប់ធុញទ្រាន់ ហើយចាប់ចំណុចមិនបានទៀត។
២. ផ្សាភ្ជាប់ទៅអ្នកស្តាប់
អ្នកអាចសួរសំនួរខ្លះៗទៅពួកគេ ឬឲ្យពួកគេបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ពីបទបង្ហាញដែលអ្នកកំពុងធ្វើ។
៣. បង្ហាញអំណះអំណាង
អ្នកមិនគួរឡើងអានតាមអ្វីដែលមាននៅក្នុង Slides នោះទេ។ ត្រូវចេះពន្យល់ មានអំណះអំណាងត្រឹមត្រូវដូចជា រូបភាព តារាងលេខ ឬបង្ហាញវត្ថុពិតៗតែម្តង។
៤. មានកាយវិការ
កាយវិការគឺជាភាពទាក់ទាញមួយ ដែលអ្នកអាចប្រើអមជាមួយសម្តី។ អ្នកអាចដើរចុះដើរឡើង ហើយភ្នែកសម្លឹងមើលទៅអ្នកដែលកំពុងអង្គុយស្តាប់ ដើម្បីបង្ហាញពីភាពក្លាហាន ទំនុកចិត្ត និងកាត់បន្ថយការភ័យ។
៥. លើកឧទាហរណ៍
អ្នកអាចចែករំលែកនូវបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ ហើយលើកឧទាហរណ៍ជាក់ស្តែង នោះអ្នកស្តាប់កាន់តែចាប់អារម្មណ៍។
៦. ចេះលើកដាក់សំឡេង
ការចេះលើកដាក់សំឡេងពិតជាសំខាន់ ក្នុងការធ្វើបទបង្ហាញ ព្រោះបើនិយាយស្មើៗពេក ស្តាប់ទៅពិតជាងងុយគេងណាស់។ អ្នកត្រូវឧស្សាហ៍ ហ្វឹកហាត់ខ្លួនឯងនៅផ្ទះ ឬចុះឈ្មោះចូលរៀន ការនិយាយជាសាធារណៈ (Public Speaking) ដើម្បីឲ្យការនិយាយកាន់តែស្ទាត់។
៧. ហាត់សម ទោះបីជាអ្នកជំនាញក៏ដោយ មុនឡើងធ្វើបទបង្ហាញ ពួកគេតែងមានការហាត់សមជាមុន។ អ្នកអាចនិយាយនៅមុខកញ្ចក់ម្នាក់ឯង ឬនិយាយនៅមុខមិត្តភ័ក្ដិ ដើម្បីរកចំណុចខ្វះខាត។
បើអ្នករីករាយក្នុងអំឡុងពេលធ្វើបទបង្ហាញ អ្នកស្តាប់ក៏មានអារម្មណ៍រីករាយដូចគ្នាដែរ។