ពពោះមិនទាន់បាន២ខែស្រួលបួលផង ពោះសាន់ឆាយធំដូចអ្នកទម្ងន់កូន៧ខែ
- 2018-04-21 02:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពពោះមិនទាន់បាន២ខែស្រួលបួលផង ពោះសាន់ឆាយធំដូចអ្នកទម្ងន់កូន៧ខែ
ទោះបីជាទើបតែមានគភ៌ក្ដី តែពោះរបស់តារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Barbie Hsu ធំខ្លាំងមិនគួរឲ្យជឿ។ កាលពីថ្ងៃទី១៩ខែមេសាកន្លងទៅនេះ អ្នកកាសែតតៃវ៉ាន់បានប្រម៉ាញ់បានរូបភាពតារាសម្ដែងស្រី Barbie Hsu ដើរលំហែកាយជាមួយគ្រួសាររបស់ខ្លួននៅទីក្រុងតៃប៉ិ។
តាមការរាយការណ៍របស់បណ្ដាញព័ត៌មាន Sina តួសាន់ឆាយ ទើបតែពពោះកូនទី៣នៅសប្ដាហ៍ទី៧ ពោលគឺតារាអាយុ៤១ឆ្នាំមានទម្ងន់មិនទាន់បាន២ខែផង។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនោះគឺពោះរបស់តួរឿង "ស្នេហាបួនដួង" ធំខ្លាំងបើធៀបនឹងអ្នកមានផ្ទៃពោះខែដូចគ្នា។
ជាក់ស្ដែង ខណៈស្ត្រីមួយចំនួនមានកូន២ខែមើលពោះស្ទើរមិនឃើញនោះ អ្នកម្ដាយកូន៣រូបនេះបែរជាមានពោះធំដូចអ្នកមានគភ៌៧ខែទៅវិញ។ អ្នកគាំទ្របានឲ្យដឹង កូនរបស់សាន់ឆាយប្រាកដជាធំខ្លាំងណាស់ ទើបពោះម្ដាយធំបែបនេះ៕