មក​ពី​ដើរ​លេង​សង្ក្រាន្ត​វិញ ​ស្បែក​ខ្មៅ​ស្រអាប់​មែន​ទេ ​វិធី​កែខៃ​ទាំង​នេះ​អាច​ជួយ​បាន!

  • 2018-04-19 05:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ខ្លះ​បាន​ទៅ​ដើរ​លេង​សង្ក្រាន្ត​ប៉ុន្មាន​ថ្ងៃ​នេះ ​ច្បាស់​ជា​សប្បាយ​ហើយ​ក៏​ហត់​ណាស់​ដែរ ​ព្រោះ​អាកាសធាតុ​ក្តៅ ​ហើយ​បើ​និយាយ​ពី​ស្បែក​វិញ​គឺ​ច្បាស់​ជា​ពិបាក​មើល​តែ​ម្តង។ ប៉ុន្តែ​មិន​ថ្វី​ទេ ​តិចនិក​ទាំង ​៥ខាង​ក្រោម​នឹង​ជួយ​កែខៃ​បញ្ហា​ស្បែក​ស្រអាប់​របស់​អ្នក​វិញ​បាន៖

១. ប្រទាលកន្ទុយក្រពើ

វា​ជួយ​ព្យាបាល​ស្បែក​ជាំ​ខ្មៅ​ដោយសារ​កម្តៅ​ព្រះអាទិត្យ​ ផ្តល់​សំណើម ​និង​ធ្វើ​ស្បែក​ត្រឡប់​មក​ជា​ស្រស់​ថ្លា​ឡើង​វិញ។ ឆ្កឹះ​យក​សាច់​ប្រទាល​ហើយ​បិទ​លើ​ស្បែក​ដែល​ជាំ​ខ្មៅ​ពី ១៥​ទៅ ​២០​នាទី ​ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់។

២. ខាត់ស្បែក​ដោយ​របស់​ធម្មជាតិ

ជៀសវាង​ការ​ប្រើប្រាស់​ស្ក្រាប ​ព្រោះ​ស្បែក​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​កម្តៅ​ថ្ងៃ ​ដូច្នេះ​គួរ​ខាត់​ស្បែក​ដោយ​របស់​ធម្មជាតិ​វិញ​ដូច​ជា ​រមៀត ​ពន្លៃ ​ឬ​ទឹក​ឃ្មុំ​ជា​ដើម។

រូបតំណាង

**៣. ញ៉ាំ​បន្លែ​ផ្លែឈើ**

ទន្ទឹម​នឹង​ការ​ថែ​រក្សា​ស្បែក​ពី​ខាង​ក្រៅ ​អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែ​ទាំ​ពី​ខាង​ក្នុង​ដែរ។ គួរ​បង្កើន​បរិមាណ​បន្លែ​នៅ​ក្នុង​របប​អាហារ​ទាំង​បី​ពេល ​ព្រម​ជាមួយ​នឹង​ផ្លែឈើ​ធម្មជាតិ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់​ថ្លា​ពី​ខាង​ក្នុង។

៤. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

រូបតំណាង

បន្ទាប់​ពី​ស្ថិត​ក្រោម​កម្តៅ​ថ្ងៃ ​ស្បែក​របស់​អ្នក​នឹង​បាត់បង់​ជាតិ​សំណើម​ច្រើន ​ដូច្នេះ​ដើម្បី​កែខៃ​ស្បែក​ដែល​មាន​សភាព​ស្ងួត ​អ្នក​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ឡើង​វិញ។ ក្នុង​នោះ​ទឹក​ដូង​ក៏​មាន​អត្ថប្រយោជន៍​ជំនួយ​ដល់​ស្បែក​ មិន​ខុស​ពី​ទឹក​ធម្មតា​ដែរ។

៥. ប្រើប្រាស់​វីតាមីន ​C

អ្នក​អាច​រក​ទិញ​នៅ​តាម​ឱសថស្ថាន​បាន ​វា​មិន​មែន​ជា​ថ្នាំ​ទេ ​តែ​ជា​ពពួក Supplements ​ដែល​ជំនួយ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា៕

ចុចអាន៖ចង់​​ដើរ​លេង​បាន​សប្បាយ​ចិត្ត ដាច់​ខាត​កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ​មុន​ចេញ​ដំណើរ

ប្រភព៖ Kapook ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា